• 2019-03-28 09:38:33
  • ព័ត៌មាន

មើល​ហ្ន៎ ស៊ីន យូប៊ិន រាំ​របាំ​ខ្មែរ​យ៉ាង​ល្វតល្វៃ​ក្នុង​ពិធី​បួង​សួង​រួម​គ្នា ខ្មែ-ថៃ និង​ឡាវ​

  • 2019-03-28 09:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​អ្នក​គាំទ្រ​ជា​ច្រើន សម្ដែង​ការ​ភ្ញាក់​ផ្អើល ស្រី​ស្អាត ស៊ីន យូប៊ីន ​ក្រោយ​ឃើញ​តារា​ស្រី​រូប​នេះ បញ្ចេញ​រូបភាព​ប៉ុន្មាន​សន្លឹក បង្ហាញ​ពី​ការ​រាំ​របាំ​ខ្មែរ យ៉ាង​ទន់​ល្វតល្វៃ កម្រ​នឹង​ឃើញ។

រូប​នោះ គេ​ឃើញ យូប៊ីន ស្លៀក​សំលៀក​បំពាក់​ពណ៌​ស​របៀប​អ្នក​រាំ​របាំ​ខ្មែរ​យ៉ាង​ល្អ​ឯង។ សាមី​ខ្លួន បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​នាង​ថា នោះ​ជា​ឈុត​សម្ដែង​របស់​នាង​ក្នុង​កម្មវិធី​បួង​សួង​ដ៏​ធំ​មួយ​រវាង​៣​ប្រទេស គឺ​ខ្មែរ ថៃ និង​ឡាវ។ ដោយ​សារ​តែ​បែប​នេះ តារា​ស្រី លើក​ឡើង​ថា នាង​មាន​មោទកភាព​ដែល​បាន​គ្រង​ឈុត​ដ៏​ពិសេស​នេះ។ នាង​មិន​បញ្ជាក់​ឡើយ​ថា ពិធី​បួង​សួង​រវាង​ប្រទេស​ទាំង​៣ នោះ​ក្នុង​គោល​បំណង​អ្វី។

យ៉ាង​ណា​ក៏​ដោយ នាង​បញ្ជាក់​ថា មោទកភាព​ណាស់៖ "មាន​មោទកភាព​ណាស់​ដែល​បាន​នាំ​យក​នូវ​របាំ​របស់​ខ្មែរ​មក​សម្ដែង​ជូន​អន្តរជាតិ​ទស្សនា នេះជាការរាំថ្វាយក្នុងពិធីបួងសួងដ៏ធំមួយដែលមានការសម្តែងរបាំ៣ប្រទេសរួមគ្នាគឺខ្មែ-ថៃនិងឡាវ។

ជាមួយ​គ្នា តួឯក​ស្រី​ក្នុង​រឿង “អូន​ជា​ការ​ចងចាំ​របស់​បង” ប្រាប់​ថា នាង​ក៏​មាន​ការ​សោក​ស្ដាយ​មួយ​ដែរ ក៏​ព្រោះ​តែ​មិន​បាន​គ្រង​ឈុត​របាំ​ដ៏​ស្រស់​ស្អាត​របស់​ខ្មែរ​មក​បង្ហាញ​អោយ​បាន​ពេញ​ទំហឹង​ដោយ​សារ​តែ​ហេតុផល​មួយ​ចំនួន។​តែ​យ៉ាង​ណា​មិញ​នាង​រំភើប​ចិត្ត​ដែល​ទទួល​បាន​ការ​គាំទ្រ និង​លើក​សរសើរ​ពី​សាសន៍​ដទៃ​មក​លើ​របាំ​ជាតិ​យើង​គ្រប់​ៗ​គ្នា។ “សូម​អភ័យ​ទោស​សម្រាប់​កំហុស​ឆ្គង​ដោយ​ប្រការ​ណា​មួយ​ព្រោះ​ការ​ហាត់​រៀន​ត្រឹម​២​ម៉ោង​តែ​ប៉ុណ្ណោះ"។ យូប៊ិន ថ្លែង។

បើ​ទោះ​ជា យូប៊ីន ស្នើ​សុំ​ការ​អភ័យ​ទោស​ចំពោះ​ការ​រាំ​របាំ​មួយ​នេះ ដោយ​សារ​ហាត់​រៀន​រយៈ​ពេល​ខ្លី ​ក៏​ដោយ ប៉ុន្តែ​អ្នក​គាំទ្រ​នាង​ច្រើន​សរសើរ​ថា នាង​ពិត​ជា​រាំ​បាន​ស្អាត និង​អាច​ទទួល​យក​បាន​ហើយ៕

រូបភាព៖ ហ្វេសប៊ុក យូប៊ីន

អត្ថបទ៖ ទារិកា

មតិយោបល់