- 2019-04-03 09:22:03
- ព័ត៌មាន
ឃើញគេល្បី ពេជ្រ សោភា ចាប់ដៃគូ ឆេង ប្រសិទ្ធិ ថ្ងៃមុនឥឡូវចេញ Full MV ហើយ
- 2019-04-03 09:22:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញគេល្បី ពេជ្រ សោភា ចាប់ដៃគូ ឆេង ប្រសិទ្ធិ ថ្ងៃមុនឥឡូវចេញ Full MV ហើយ
ចន្លោះមិនឃើញ
ទីបំផុតបទ "ញ៉ាំញ៉ាំ" របស់ ពេជ្រ សោភា ជាមួយប្អូនប្រុស ឆេង ប្រសិទ្ធ អតីតបេក្ខជនកម្មវិធីប្រកួតចម្រៀងកុមារ ចេញ Full Version ។
ក្នុងMV របស់បទ "ញ៉ាំញ៉ាំ" ដែលជាផលិតផលដុំស៊ុបខ្នររសជាតិសាច់ជ្រូកនោះ ច្រៀងដោយតារាចម្រៀងពោរពេញដោយភាពច្នៃប្រឌិត និងពូកែកំប្លែងក្រមិចក្រមើម ពេជ្រ សោភា នេះក៏មានជាវត្ដមានរបស់ប្អូនប្រុស ឆេង ប្រសិទ្ធ ដែលបានបញ្ចេញក្បាច់រាំរួមគ្នាយ៉ាង cute គួរឲស្រលាញ់ទាំងពីរនាក់ ទៅតាមចង្វាក់ភ្លេងដ៏ពីរោះ និងគួរឲ្យចង់រាំតាម។
ក្រៅពីក្បាច់រាំដ៏សប្បាយរីករាយ បទ "ញ៉ាំញ៉ាំ" នេះរ៉ាយរ៉ាប់ពីមុខម្ហូបឆ្ងាញ់ៗដូចជាសម្លរស្ងោរល្ពៅ ស្ងោរត្រលាច ស្ងោរម្រះ ស្ងោរស្ពៃជាច្រើនមុខ ព្រមទាំងបរិយាកាសរីករាយជុំគ្នាដ៏កក់ក្ដៅនិងមានសុភមង្គលបែបគ្រួសាររាល់ពេលទទួលទានអាហារ ដែលចម្អិនជាមួយនឹងដុំស៊ុបខ្នររសជាតិសាច់ជ្រូក ហើយដែលគ្រាន់តែស្ដាប់ហើយកូរពោះឃ្លានចង់ញ៉ាំៗដែរតែម្ដង។
ពេជ្រ សោភា គឺជាតារាតំណាងផលិតផលគ្រឿងផ្សំខ្នរដែលជាប្រ៊េនអន្តរជាតិ ល្បីល្បាញទូទាំងពិភពលោក ហើយដែលក៏ជាគ្រឿងផ្សំដ៏ចាំបាច់មួយសម្រាប់ស្ដ្រីមេផ្ទះគ្រប់រូប ជួយឲ្យគ្រប់មុខម្ហូបកាន់តែឈ្ងុយឆ្ងាញ់មានជាតិនេះ ក៏បានចូលរួមថតស្ប៉តពាណិជ្ជកម្មថ្មីរបស់ខ្នរជាមួយប្អូនប្រុស ឆេង ប្រសិទ្ធ និង ចាន់ កញ្ញា អតីតបេក្ខជន Top 4 នៅក្នុងកម្មវីធីប្រកួតធ្វើម្ហូបដ៏ល្បីល្បាញមួយផងដែរដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ។
តាមដានFull version នៅខាងក្រោមនេះនឹងរង់ចាំទស្សនាស្ប៉តពាណិជ្ជកម្មដែលនឹងចាក់បញ្ចាំងតាមទូរទស្សន៍ទូទាំងប្រទេសក្នុងពេលឆាប់ៗនេះផងដែរ។