- 2019-04-23 03:10:10
- ព័ត៌មាន
ពេលនេះផលិតកម្ម M ឆ្លើយតបវិញហើយ រឿងបង្ហោះបទចម្រៀង សូលីកា ធ្វើឲ្យភ្ញាក់ផ្អើល
- 2019-04-23 03:10:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលនេះផលិតកម្ម M ឆ្លើយតបវិញហើយ រឿងបង្ហោះបទចម្រៀង សូលីកា ធ្វើឲ្យភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
ផលិតកម្ម M ដែលជាផលិតដើមរបស់តារាចម្រៀង ពេជ្រ សូលីកា បានឆ្លើយតបវិញហើយ ជុំរឿងបង្ហោះបទចម្រៀងមួយបទរបស់តារាចម្រៀងស្រី ធ្វើឲ្យមានការងឿងឆ្ងល់ និងភ្ញាក់ផ្អើលកាលពីខែមុន។
កាលពីខែមុន បានផលិតកម្ម M បានបង្ហោះរូបភាព ពេជ្រ សូលីកា និងបទចម្រៀងមួយបទមានចំណងជើងថា "ថ្វាយបងឲ្យគេ" នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម។ ព័ត៌មាននេះ បាននាំឲ្យមានការងឿងឆ្ងល់ ស្របពេលគេដឹងថា តារាចម្រៀងស្រីរូបនេះ បានទៅចូលរួមជាមួយផលិតកម្មហង្សមាសទៅហើយ ហើយហេតុអ្វីស្រាប់តែឃើញមកចេញបទចម្រៀងនៅផលិតកម្មដើមទៅវិញ។
ជាមួយគ្នា អ្នកគាំទ្រផ្សេង យល់ថាអ្វីដែល M បានធ្វើ គ្រាន់តែជាអារម្មណ៍សោកស្ដាយតារាចម្រៀងស្រីស្អាតប៉ុណ្ណោះ។ ជុំវិញ បញ្ហានេះ ផលិតកម្ម M ដែលដំបូងឡើយបានខកខានក្នុងការឆ្លើយតបតាមសារអេឡិចត្រូនិកពីពេលមុននោះ បានឆ្លើយតបពេលនេះវិញថា តាមពិតបទចម្រៀង "ថ្វាយបងឲ្យគេ" មិនមែនជាបទថ្មីរបស់ សូលីកា គឺជាបទចាស់របស់នាងដែលបានចេញយូរមកហើយ។
ដោយឡែកចំពោះ មូលហេតុដែលផលិតកម្ម បានយកមកបង្ហោះជាថ្មីនៅឆ្នាំ ២០១៩ នេះ គឺដោយសារតែមានការស្នើសុំពីអ្នកគាំទ្រ និងដើម្បីប្រូម៉ូតលេខកូដបទចម្រៀងផង។ "ខាងផលិតកម្មគ្រាន់តែប្រូម៉ូតលេខកូដបទចម្រៀងទេបង ព្រោះពីមុនបទចាស់ៗអត់មានលេខកូដsmart tunes ទេ ហើយម្យ៉ាងទៀតដោយសារបងប្អូនគាត់ចេះតែសំណូមពរបទចាស់ទើបខាងផលិតកម្មក៏បង្ហោះទៅមិនមែនបង្ហោះតែបទ សូលិកា តែមួយទេបង!”។
តំណាងផលិតកម្មដែលពុំព្រមប្រាប់ឈ្មោះ បញ្ជាក់ថា បទចម្រៀងចាស់ៗរបស់តារាចម្រៀងក្នុងផលិតកម្មពីមុនមក គឺបង្ហោះសារជាថ្មីទាំងអស់ ពោលគឺ អោយតែប្រិយមិត្ត សំណូមពរ ស្របពេលដែលពួកគេ(អ្នកគាំទ្រ) រកបទចាស់ៗពីមុនមិនឃើញ។
វិលមករឿងដែលអ្នកគាំទ្រយល់ថា ផលិតកម្មនៅស្ដាយ សូលីកា ទើបបង្ហោះនោះ ផលិតកម្មដើមរបស់ សូលីកា នេះ តំណាងផលិតកម្មដដែល បានតបថា មិនមានរឿងបែបនោះឡើយ ហើយថា រវាងផលិតកម្ម និងតារាចម្រៀងស្រី គឺបានចប់តាមលក្ខខណ្ឌការងារ។ " សម្រាប់ សូលិកា វិញកាលឆ្នាំនោះ ដែលគាត់ឈប់ ហេតុផល គឺគាត់បានចប់កុងត្រាជាមួយផលិតកម្មហើយ អីចឹងខាងផលិតកម្ម អត់មានអីដែលមិនសុខចិត្តទេ ព្រោះគាត់បានបំពេញតួនាទីចប់អស់ហើយ អត់មានខុសអីជាមួយខាងផលិតកម្មទេ"។
ពេជ្រ សូលីកា បានចូលរួមជាមួយផលិតកម្ម M អំឡុងឆ្នាំ ២០១២-២០១៣ លុះមកដល់អំឡុងឆ្នាំ ២០១៥-១៦ នាងក៏បានឈប់ទៅវិញ និងបានចាកចេញពីសិល្បៈនាពេលបន្ទាប់ ដោយឱបជាប់ជាមួយចចាមអារ៉ាមមានការផ្ចុងផ្ចើមដោយមន្ត្រីធំមួយរូប។
បាត់មុខប៉ុន្មានឆ្នាំ សូលីកា ក៏លេចមុខវិញ និងមានចចាមអារ៉ាម នាងគ្រោងចូលរួមជាមួយផលិតកម្ម សាន់ដេ។ ប៉ុន្តែទីបំផុតនាង គេបែរជាឃើញនាងបានមកចូលរួមជាផលិតកម្មហង្សមាស ដែលក៏ជាផលិតកម្មចាស់របស់នាងទៅវិញ។ ចូលហង្សមាសរយៈពេលខ្លីប៉ុណ្ណោះ សូលីកា ទទួលបានការលើកស្ទួយ ជាហេតុឲ្យនាងអាចក្ដាប់តំណែងតួឯកភ្លាមៗ ក្នុងភាពយន្តរបស់ទូរទស្សន៍ហង្សមាស រឿង “អាពាហ៍ពាហ៍ចៃដន្យ” ដោយចាប់ដៃជាមួយដៃគូចាស់ នីកូ វិញទៀតផង៕