• 2019-04-23 08:30:28
  • ព័ត៌មាន

Lee Min Ho នឹងត្រលប់មកពីបម្រើកងទ័ពវិញនៅសប្ដាហ៍នេះ

  • 2019-04-23 08:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Lee Min Ho នឹង​ត្រៀម​បញ្ចប់​កាតព្វកិច្ច​បម្រើ​កង​ទ័ព​របស់​លោក​នៅក្នុង​សប្ដាហ៍​នេះ។

បើ​តាម​សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា តារា​សម្ដែងរូបស្រស់ Lee Min Ho បាន​ចូល​បម្រើ​កងទ័ព​នៅ​ក្នុង​ស្រុក Gangnam តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៧​មក​ម៉្លេះ ហើយ​រូប​លោក​នឹង​ត្រូវ​បញ្ចប់​កាតព្វកិច្ច​នេះ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ​២០១៩​នេះ។

ជាមួយ​គ្នា​នេះ​ដែរ នៅ​ថ្ងៃ​ទី ២៣ នេះ ផលិតកម្ម MYM Entertainment បាន​បញ្ជាក់​ថា៖ "លោក​នឹង​ត្រឡប់​មក​វិញ​ដោយ​ស្ងៀមស្ងាត់​ ដោយ​គ្មាន​ធ្វើ​កម្មវិធី​ពិសេស​អ្វី​ឡើយ"៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់