• 2019-04-26 09:53:46
  • ជីវិតតារា

មិនធម្មតា! Tommy និងគូស្នេហ៍ទិញផ្ទះថ្មីរួមគ្នាយ៉ាង​រំភើយ បន្ទាប់ពីចេញដំណឹងសុំរៀបការ

  • 2019-04-26 09:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាគួរឲ្យសរសើរខ្លាំងណាស់ ពីក្តីស្រលាញ់របស់តារាសម្តែង Tommy និងសួស វីហ្សា តារាចម្រៀងផលិតកម្មហង្សមាស ដែលបានមានះឧបសគ្គក្នុងជីវិតទម្រាំមកដល់ថ្ងៃនេះ។

ពិសេសសម្រាប់តារាសម្តែងប្រុសរូបនេះទើបតែរៀបចំចូលផ្ទះថ្មីដែលទើបតែទិញ បន្ទាប់ពីធ្វើកម្មវិធី Surprise ម្ចាស់ចិត្តខ្លួនសុំរៀបការកាលពីថ្មីៗកន្លងទៅ​ ស្រាប់តែពេលនេះមហាជនជាច្រើនភ្ញាក់ផ្អើលរឿងតារាប្រុសរូបនេះទិញផ្ទះវិឡាកូនកាត់នៅក្នុងបុរី ជីបម៉ុងលែន ហើយបើគិតពីតម្លៃវិញ មិនក្រោម ១០ម៉ឺនដុល្លារទេ។

យ៉ាងណាមិញទាក់ទងនឹងការបង្ហោះរូបភាពផ្ទះ និងចម្ងល់ពីមហាជននៅក្នុងបណ្តាសង្គម Tommy ក៏បានរៀបរាប់មកកាន់ Sabay ដែរថា សម្រាប់ផ្ទះមួយខ្នងដែលបានបង្ហោះនេះ គឺលោកពិតជាទិញពិតមែន តែមិនទាន់ហើយរួចរាល់ ១០០ភាគរយ និង​បានចូលនៅនៅឡើយទេ ហើយលោកកំពុងតែរៀបចំ និងមកមើលជាងជួសជុល។

ដោយឡែក ផ្ទះ១ខ្នងនេះ ក៏ជាកាដូសម្រាប់លោក និងម្ចាស់ចិត្តដែលចូលគ្នាទិញជាញើសឈាមផ្ទាល់ដែលប្រឹងប្រែងខំរក។ បើនិយាយពីតម្លៃវិញ លោកសូមមិនបង្ហើបនោះទេ កុំឲ្យបងប្អូនគិតថាលោក និងម្ចាស់ចិត្តអួត ព្រោះថាពួកគេគ្រាន់តែចង់រស់បែបសាមញ្ញ និងអាចត្រឺមជម្រាបបានថាផ្ទះមួយខ្នងនេះនៅក្នុង បុរី ជីបម៉ុងលែន។ មួយវិញទៀតការទិញផ្ទះនេះ​ មិនមែនពួកគេមាននឹងរៀបការឆាប់ដែរ តែគ្រាន់តែមានគម្រោង។

ពិសេសតារាសម្បូរស្នេហ៍រូបនេះបានបន្ថែមថា សម្រាប់រឿងលោក និងវីហ្សា បាននិយាយគ្នាច្បាស់អស់ ហើយពួកគេក៏យល់ចិត្តគ្នាច្បាស់ដែរ ឯចាស់ទាំងសងខាងក៏ដឹងឮពីទំនាក់ទំនងដែរ គ្រាន់តែមិនមែនពេលនេះដែលត្រូវរៀបការ ព្រោះពួកគេចង់ឆក់ឱកាសរកសន្សំលុយសិន និងមានគម្រោងបើកអាជីវកម្មផ្ទាល់ខ្លួនមួយរួមគ្នាទៀត បន្ទាប់ពីរៀបចំផ្ទះហើយរួចរាល់៕

មើលរូបភាពខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់