• 2019-04-29 04:10:08
  • ជីវិតតារា

ថាម៉េច អែតវីន និងអតីតភរិយាម្ចាស់ផលិតកម្ម LD កំពុងបង្កាត់ភ្លើងស្នេហ៍ថ្មីជាមួយគ្នា?

  • 2019-04-29 04:10:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយមានរឿងផ្ទុះព័ត៌មានជុំវិញការលែងលះជាមួយស្វាមីលោក លៀក លីដា ចាងហ្វាងផលិតកម្ម LD កាលពីប៉ុន្មានខែមុន ឥឡូវនេះអ្នកនាង សុទ្ធ បញ្ចកា កំពុងធ្វើឲ្យមហាជនចាប់ផ្ដើមមានចម្ងល់ពីទំនាក់ទំនងជិតស្និទ្ធខុសពីធម្មតាជាមួយ អែតវីន ហើយអាចនិយាយបានថាអ្នកនាងកំពុងមានស្នេហ៍ថ្មីស្អំផ្លូវចិត្តពីស្នេហ៍ចាស់។

អ្នកទាំងពីរតែងបណ្ដើរគ្នាដើរលេងជាញឹកញាប់ ដូចគូស្នេហ៍កំលោះក្រមុំទើបផ្ដើមស្នេហ៍គ្នាដំបូង ហើយគ្រប់សកម្មភាពពួកគេតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច មិនថាទៅទីណាទេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះគឺចំថ្ងែដែល អែតវីន ទៅទទួលសញ្ញាប័ត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏មានវត្តមានអ្នកនាងទៅចូលរួមអបអរជាមួយនឹងបាច់ផ្កាយ៉ាងធំ បង្ហាញពីក្តីរំភើបរីករាយហាក់ដូចគូស្នេហ៍គ្នាប្រាកដមែន។

ដោយឡែក ទោះបីជាមានការមិនសុំបកស្រាយច្រើនពីអ្នកនាងមកកាន់ Sabay ច្រើនក្តី ពីទំនាក់ទំនងស្នេហានាងនិងលោកអេតវីនក៏ពិតមែន ក៏មានប្រភពជិតស្និទ្ធរបស់អ្នកទាំំង២បានឆ្លើយតបជំនួសថាពួកគេកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាប្រាកដមែន។ ប៉ុន្តែទើបតែចាប់ផ្តើមប៉ុន្មានខែនេះប៉ុណ្ណោះ។

ប្រភពដដែលបន្ថែមថា៖ "តាមពិតម្នាក់ៗក៏ដឹងថាបញ្ចកា គាត់ពិបាកចិត្តរឿងស្វាមីចង់ឆ្កួតទៅហើយ ពិសេសត្រូវរ៉ាប់រងកូនម្នាក់ឯងហើយក៏មិនដែលនឹកឃើញថាចង់មានស្នេហាថ្មីអីដែរ តែក្រោយមកក៏បានជួបអែតវីន ដែលជាមិត្តភក្តិល្អហើយពូកែលួងចិត្ត មិនប្រកាន់អតីត ថានាងមានកូនឬស្វាមីរួចឡើយ គឺស្ម័គ្រចិត្តនៅក្បែរលួងលោម លើកទឹកចិត្តធ្វើឲ្យបញ្ចកាសប្បាយចិត្តអាចញញឹមបានឡើងវិញ។ ពោលគឺពួកគាត់សមគ្នាតែម្ដង រឿងស្រលាញ់គ្នាវាជាការពិត តែបើស៊ីជម្រៅលើសពីនេះ គឺគ្មានទេព្រោះបើស្រលាញ់គ្នាមែន តែពួកគេទៅណាមកណាជាមួយមិត្តភក្តិទាំំងក្រុមៗ ហើយបញ្ចកានាងក៏មិនចង់ឲ្យមនុស្សល្អដូចអែតវីនមានបញ្ហាអីដោយសារនាងដែរ ព្រោះនាងនៅតែខ្លាច និងមិនប្រាកចិត្តថាអតីតស្វាមីនៅមិនទាន់ឈប់គិតរឿងមិនល្អចំពោះនាងនៅឡើយ ហើយក៏មិនចង់បញ្ជាក់លើសនេះដែរ ចង់ឲ្យអ្នកគាំទ្ររង់ចាំមើលជាបន្ត។ ធម្មតាមនុស្សធ្លាប់ខូចចិត្តច្បាស់ជាត្រូវការអ្នកលួងលោម តែក៏ខ្លាចរអាថាដូចអតីតដែរ"។ នេះ​បើតាមប្រភពស្និទ្ធស្នាលដដែលបាន​បញ្ជាក់៕

ស្និតស្នាលមែនឬយ៉ាងណាមើលរូបភាំពខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់