• 2019-05-05 04:34:42
  • ភាពយន្ត

ដាច់​ផ្ងារ​​ហ្មង! Endgame ចេញ​បាន​ប៉ុន្មាន​ថ្ងៃ ជិត​តាម​ទាន់ Infinity War បាត់​

  • 2019-05-05 04:34:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទើប​​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​លើ​ទីផ្សារ​សកល​លោក​បាន​ជាង ១០ ថ្ងៃ​សោះ ខ្សែ​ភាពយន្ត​ Avengers: Endgame អាច​រក​ចំណូល​សរុប​បាន​​ដល់​ ១ ៩១៤ លាន​ដុល្លារ ​បើ​គិត​ត្រឹម​ថ្ងៃ​ទី ៥ ខែ​ឧសភា​នេះ។ ​ចំណូល​នេះ​គឺ​ជិត​តាម​ទាន់​​​ខ្សែ​ភាពយន្ត​ Avengers: Infinity War ​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​មុន ដែល​​រក​ចំណូល​បាន​សរុប​ ២ ០៤៨ លាន​ដុល្លារ។

ជា​មួយ​នឹង​ចំណូល​ក្បែរ ២ ពាន់​លាន​ដុល្លារ​នេះ គឺ​បាន​ធ្វើ​ឲ្យ​ Endgame ក្លាយ​ជា​ខ្សែ​ភាពយន្ត​​ទី ៥ ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ នៅ​ពី​ក្រោយ​ Infinity War។ ខ្សែ​ភាពយន្ត​ដែល​ឈរ​នៅ​តំណែង​ទី​មួយ​គឺ Avatar ចេញ​ផ្សាយ​នៅ​ឆ្នាំ ២០០៩ ដែល​អាច​រក​ចំណូល​បាន​ ២ ៧៨៧ លាន​ដុល្លារ។

​​​​ចាប់​តាំង​ពី​ចេញ​ផ្សាយ​​មក Endgame អាច​បំបែក​កំណត់ត្រា​ជា​ច្រើន​​ដូច​ខាង​ក្រោម​នេះ ៖

  • ៣ ថ្ងៃ​អាច​រក​ចំណូល​បាន​ ៥០០ ​លាន​ដុល្លារ (កំណត់ត្រា​ចាស់​គឺ Infinity War ប្រើ​ពេល​ ៥ ថ្ងៃ)

  • ៥ ថ្ងៃ​អាច​រក​ចំណូល​បាន​ ១ ពាន់​លាន​ដុល្លារ (កំណត់​ត្រា​ចាស់​គឺ Infinity War ប្រើ​ពេល​ ១១ ថ្ងៃ)

  • ៨ ថ្ងៃ​រក​ចំណូល​បាន ១,៥ ពាន់​លាន​ដុល្លារ (កំណត់ត្រា​ចាស់​ Infinity War ប្រើ​ពេល ១៨ ថ្ងៃ)

  • ​ចាក់​បញ្ចាំង​ចុង​សប្ដាហ៍​ដំបូង​រក​ចំណូល​បាន​ ១ ២២៣ លាន​ដុល្លារ (Infinity War ម្ចាស់​កំណត់​ត្រា​ចាស់​រក​បាន​ ៦៤០ លាន​ដុល្លារ)

គួរ​ដឹង​ថា​ខ្សែ​ភាពយន្ត​ទី ២២ នៃ​សែស្រឡាយ​ភាពយន្ត​ Marvel Cinematic Universe នេះ​ ចំណាយ​ការ​ផលិត​អស់​​ប្រមាណ​ ៣៥៦ លាន​ដុល្លារ ជា​ខ្សែ​ភាពយន្ត​ដែល​ចំណាយ​ដើម​ទុន​ដ៏​ច្រើន​មួយ៕

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ សុខហេង

មតិយោបល់