• 2019-05-10 04:15:26
  • ព័ត៌មាន

Fan ម្នាក់ ហា៊ន​ចាប់​ថើប​ថ្ពាល់​តារា​ល្បី​ៗ​កម្ពុជាទាំង​ប្រុស​ទាំង​ស្រី​មិន​ក្រោម ៥០នាក់​ឡើយឲ្យ​តែ​ជួប

  • 2019-05-10 04:15:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម Vj Alasskoo បាន​បញ្ចេញ​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា យុវជន​ម្នាក់​ដែល​ជា​អ្នក​សិល្បៈ​ងប់ងុល​ខ្លាំង​នោះ បាន​ថើប​ថ្ពាល់​តារា​ល្បី​របស់​កម្ពុជាស្ទើរ​ទាំង​អស់​មិន​ក្រោម ៥០នាក់​ឡើយ ឲ្យ​តែ​រូប​គេ​បាន​ជួប​ក្នុង​កម្មវិធី​សិល្បៈ​ណា​មយយ។

យុវជន​រូប​នេះ មាន​ឈ្មោះ​ថា ចឹក ប៉ូលី បច្ចុប្បន្ន​គឺ​ជា​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ខាង​ផ្នែក​រោងចក្រ​ផលិត​សម្ភារ​ទូទៅ។ មិន​ច្បាស់​ឡើយ​ថា ប៉ូលី ជា​អ្នក​គាំទ្រ​តារា​រូប​ណា​ឡើយ ប៉ុន្តែ​តាម សំអាត ឬ Vj Alasskoo បញ្ជាក់​ថា យុវជន​រូប​នេះ គឺ​ជា​អ្នក​ស្រឡាញ់​សិល្បៈ ក៏​ដូច​ជា​សិល្បករ​ខ្លាំង​បំផុត។ ដូច្នេះ​ហើយ ឲ្យ​តែ​មាន​ឱកាស​បាន​ជួប មិន​ថា idol រូប​នេះ ជា​នរណា​ទេ គឺ​សុំ​ថើប​ថ្ពាល់​តែ​រហូត។

បែប​នេះ​ក្ដី មាន​ការ​សង្ស័យ​ថា ចឹក ប៉ូលី គឺ​ជា​អ្នក​គាំទ្រ​របស់ ឡេង ណាវ៉ាត្រា ដែល​មាន​អតីតកាល​ជា​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែរ។ ការ​សង្ស័យ​នោះ ដោយ​សារ​គេ​បាន​ឃើញ​ថា នៅ​លើ Cover នៃ Profile របស់​គេ មាន​ដាក់​រូប​ជាមួយ អតីត​ពលករ ឡេង ណាវ៉ាត្រា។

តោះ...ទស្សនា​ទាំង​អស់​គ្នា​ថា​តើ ប៉ូលី បាន​ថើប​ថ្ពាល់ idol ណា​ខ្លះ?

អត្ថបទ៖ ទារិកា

មតិយោបល់