• 2019-05-16 05:11:50
  • ព័ត៌មាន

ថ្ងៃ​ការ​មិត្ត​សំណព្វ សុខ​សោភា សោកស្ដាយ​ផង ត្រេក​អរ​ផង រហូត​លើក​អនុស្សាវរីយ៍​ជូរចត់​លើ​ស្ពាន​ជ្រោយ​ចង្វាជាមួយ​គ្នា

  • 2019-05-16 05:11:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ព្រាប សុវត្ថិ បាន​ខកខាន​ចូល​រួម​មង្គល​ការ ឱក សុគន្ធ​កញ្ញា ដោយ​សារ​តែ​ពេល​នេះ លោក​បាន និង​កំពុង​ជាប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក។ ជាមួយ​គ្នា មាស សុខ​សោភា ក៏​ខកខាន​ដូច​គ្នា ដោយ​សាមី​ខ្លួន ធ្លាយ​ពាក្យ​សោកស្ដាយ មុន​ពេល​បើក​កកាយ​អនុស្សាវរីយ៍​ជាមួយ​កូន​ក្រមុំ​របស់​លោក អ៊ឹង សុខលី។

តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន សោភា បាន​ថ្លែង​ថា "ក្នុង​នាម​ជា​មិត្រ​រួម​ការងារ​ម្នាក់ នាង​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​សោក​ស្ដាយ​ដែល​មិន​បាន​ចូល​រួម​ក្នុង​ថ្ងៃ​ពិសេស​មួយ​នេះ ​ហើយ​វា​លើស​ពី​សោក​ស្ដាយ​ប្រសិន​បើ​នាង​ខ្ញុំ​យក​អារម្មណ៍​ក្នុង​នាម​ជា​បង​ស្រី​ម្នាក់ ដែល​មិន​បាន​និយាយ​ពាក្យ​ជូនពរ​ដោយ​ផ្ទាល់​ដល់​ប្អូនស្រី​ក្នុង​ថ្ងៃ​មង្គល​ដែល​មាន​តែ​ម្ដង​ក្នុង​ជីវិត។បើ​សិន​ជា​មាន​វេទមន្ត នាង​ខ្ញុំ​នឹង​ធ្វើ​វា​ភ្លាម​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​ចង់​ចូល​រួម​កម្មវិធី​អាពាហ៍ពិពាហ៍​នេះ!”។

រូបភាព៖ ហ្វេសប៊ុក មាស សុខសោភា

តារា​ចម្រៀង​ផលិតកម្ម​ថោន បាន​បន្ត​ទៀត​ថា សុគន្ធ​កញ្ញា គឺ​មិន​ត្រឹម​តែ​ជា​មិត្រ​រួម​ការងារ​ម្នាក់​នោះ​ទេ ប៉ុន្តែ​ ថែម​ទាំង​ជា​ប្អូន​ស្រី​ដ៍​ល្អ​របស់​ខ្លួន​ថែម​ទៀត។ ដូច្នេះ​ហើយ តារា​ចម្រៀង​បាន​បន្ត​ថា ពួក​គេ​ទាំង​ពីរ បាន​ចែក​រំលែក​អាថ៌កំបាំង​ជា​ច្រើន​ជាមួយ​គ្នា ព្រម​ទាំង​បាន​ឆ្លង​កាត់​នូវ​អនុស្សាវរីយ៍​សប្បាយ​រីករាយ​រួម​គ្នា​រាប់​មិន​អស់​ទៀត​ផង។ ក្រៅ​ពី​នេះ សោភា ក៏​នៅ​ថ្លែង​អរគុណ សុគន្ធ​កញ្ញា អំពី​មេរៀន​ជីវិត​ជា​អ្នក​ចម្រៀង​នា​ពេល​រាត្រី​ កំឡុង​ពេល​ដែល​នាង​ខ្ញុំ​មក​ដល់​រាជធានី​ភ្នំពេញ​ដំបូង ព្រម​ទាំង​ការ​ណែនាំ​ដល់​នាង​ឱ្យ​យល់ និង​ស្គាល់​អំពី​អ្វី​ទៅ​ដែល​ជា​ភាព​សប្បាយ​រីករាយ lol និង​ការ​កម្សាន្ត​ជាមួយ​ក្រុម​ការងារ។

រូបភាព៖ ហ្វេសប៊ុក មាស សុខសោភា

តារា​ស្រី សង្កត់​ធ្ងន់​ថា "អនុស្សាវរីយ៍​ដ៏​ជូរចត់​មិន​អាច​បំភ្លេច​បាន​នោះ គឺ​ពេល​វេលា​ដែល​កញ្ញា ជួយ​ខ្ញុំ​ផ្លាស់​ប្ដូរ​សំបក​កង់​របស់​ខ្ញុំ​ទាំង​កណ្ដាល​យប់​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​នៅ​ពេល​ដែល​យើង​ចេញ​ពី​ច្រៀង​ជា​មួយ​គ្នា។ សម្លាញ់​ម្នាក់​នេះ​ បង​ស្រី​ម្នាក់​នេះ​ ពិត​ជា​រំភើប ត្រេកអរ​ជា​ខ្លាំង​ដែល​សម្លាញ់ ក៏​ដូច​ជា​ប្អូន​ស្រី​បាន​រក​ឃើញ ដៃគូ​ជីវិត។ សូម​អបអរសាទរ និង​ជូនពរ​ពី​ចម្ងាយ​ដល់​ប្អូន​ស្រី​កញ្ញា និង​ស្វាមី​ក្នុង​ថ្ងៃ​ជ័យ​មង្គល​ ទទួល​បាន​នូវ​សុខ សុភមង្គល និង​ស្រឡាញ់​គ្នា​ជា​រៀង​រហូត!!!”

អត្ថបទ៖ ទារិកា

មតិយោបល់