• 2019-05-31 03:50:10
  • ព័ត៌មាន

HyunA ដួល​ផ្កាប់​មុខ​មួយ​ទំហឹង​ពេល​សម្ដែង ឡើង​​ជាំ​មុខ (វីដេអូ)

  • 2019-05-31 03:50:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ៣០ ខែ​ឧសភា​កន្លង​ទៅ​នេះ តារា​ចម្រៀង​ទោល​ HyunA បាន​ជួប​ប្រទះ​ហេតុការណ៍​រន្ធត់​នៅ​លើ​ឆាក​ អំឡុង​ការ​សម្ដែង​នៅ​កម្មវិធី​របស់​សកលវិទ្យាល័យ Cheongju Unversity កូរ៉េ​ខាង​ត្បូង។

​ដោយ​សារ​តែ​​មេឃ​បង្អុរ​ភ្លៀង​ពេល​សម្ដែង បាន​ធ្វើ​ឲ្យ​ HyunA ដួល​ផ្កាប់​មុខ​​មួយ​ទំហឹង​ឭ​សូរ​តែ​ផាំង ពេល​សម្ដែង​បទ​ "Red”។ ត្បិត​ថា​ត្រូវ​ខ្លាំង​មែន ប៉ុន្តែ​តារា​សិចស៊ី​រូប​នេះ​បាន​ប្រញាប់ប្រញាល់​ងើប​ឡើង ដើម្បី​បន្ត​ការ​សម្ដែង​របស់​ខ្លួន។

ថ្ងៃ​នេះ​ដែរ HyunA បាន​បង្ហាញ​រូបភាព​ពីរ​សន្លឹក​ពី​ស្នាម​របួស​​លើ​ផ្ទៃ​មុខ​ពណ៌​ក្រហម​ ដែល​បន្សល់​ពី​ការ​ដួល​ម្សិលមិញ​នេះ។ HyunA បាន​ឲ្យ​ដឹង​ថា​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​ពី​មន្ទីរពេទ្យ ឃើញ​ថា​គ្រប់​យ៉ាង​មិន​អី​នោះ​ទេ និង​និយាយ​ថា "ខ្ញុំ​ពិត​ជា​ខ្លាំង​ណាស់”៕​​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់