• 2019-06-07 09:48:29
  • ជីវិតតារា

មិននឹកស្មានថាសម្លៀកបំពាក់១ឈុតរបស់ទេព រិនដារ៉ូ បង្កប់អត្ថន័យពីក្រោយធំធេងយ៉ាងនេះសោះ

  • 2019-06-07 09:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងជើងចាស់រូបសង្ហារ ដ៏មានប្រជាប្រិយជានិច្ច ជាមួយអ្នកគាំទ្រលោក ទេព រិនដារ៉ូពិតជាគួរឲ្យគោរព​ និងកោតសរសើរខ្លាំងបំផុត​ ចំពោះការរក្សាបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញ​ ក្នុងវិស័យសិល្បៈ យ៉ាងរឹងមាំជាង៣ទសវត្សរ៍​ តាំងពីឆ្នាំ៩០ រហូតមកទល់បច្ចុប្បន្ន​ មិនថាសុខភាព សម្រស់ រូបរាងកាយនៅតែស្រស់សង្ហារ។

ជាក់ស្តែង កាលពីមុននេះដែរ តារាជើងចាស់រូបនេះ ក៏បានបង្ហាញរូបថតមួយសន្លឹក នៅក្នុងបណ្តាញសង្គម ថតនៅរមណីដ្ឋាន ឧទ្យានជាតិ គីរីរម្យ ក្នុងឈុតសម្លៀកបំពាក់អាវក្រណាត់ដៃវែងពណ៌ស ខោក្រណាត់ជើងវែងពណ៌សាច់ជាមួយនឹងអាវធំដែលមើលទៅដូចសម្លៀកបំពាក់កាលពីជំនាន់បារាំង។​ តែអ្វីដែលពិតជាធ្វើឲ្យ អ្នកគាំទ្រមើលហើយ លាន់មាត់សរសើរគឺសម្លៀកបំពាក់១ឈុតដែលលោកបានស្លៀកនោះគឺជារាជប្រទានដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះរាម បុប្ជាទេវី អំឡុងពេលថតវីដេអូ​បទ "​លាហើយបូកគោ" ថ្វាយព្រះករុណា នរោត្តម សីហនុ​ ក្នុង​ឆ្នាំ​ ២០០៧​ ហើយអ្វីដែលគួរឲ្យកត់សម្គាល់​​ គឺសម្លៀកបំពាក់នេះមានអាយុកាល ១១ឆ្នាំមកហើយ ប៉ុន្តែនៅតែថ្មីដដែល អាចនិយាយបានថាតារារូបនេះពិតជាជាពូកែរក្សាទុកបានយ៉ាងល្អពិតមែន។

យ៉ាងណាមិញលោកបានរៀបរាប់បញ្ជាក់មកកាន់​ Sabay​ ថា៖ "ប្រាកដណាស់គឺខ្ញុំបានរក្សាទុកកម្រងអនុស្សាវរីយ៍ដែលសម្តេចព្រះរាមបុប្ជាទេវីប្រទានឲ្យ គឺស្លៀកថតបានតែម្តងប៉ុណ្ណោះ ទើបតែយកមកស្លៀកថតជាលើទី២ រួមការងារជាមួយតារាចម្រៀងស្រី ឈួន សុវណ្ណឆៃ ក្នុង MV​បទ​ "​ បុរីជូឡុង​ "​ បទមរតកដើមយក Cover​សារជាថ្មី ក្នុងសម័យបារាំងដូចគ្នាទើបធ្វើឲ្យនឹកឃើញលើកយកមកស្លៀកជាថ្មីតែម្តងទៅ ណាមួយចម្រៀងបទនេះត្រូវសម័យកាលបារាំង​ ហើយជាសម្លៀកបំពាក់ដែលខ្ញុំស្រលាញ់ផង អរគុណបងប្អូនដែលគាំទ្ររូបខ្ញុំតាំងពីដើមមកទល់ពេលនេះ"៕

**​ ទស្សនារូបភាពខាងក្រោម៖ **

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់