- 2019-06-11 09:23:31
- ព័ត៌មាន
យុវតីស្រស់ស្អាតរូបនេះ ឡើងមកពីខេត្តតែម្នាក់ឯង រាំតែម្នាក់ឯង តែអ្នកហ៊ោកក្រើក K-pop World Festival
- 2019-06-11 09:23:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវតីស្រស់ស្អាតរូបនេះ ឡើងមកពីខេត្តតែម្នាក់ឯង រាំតែម្នាក់ឯង តែអ្នកហ៊ោកក្រើក K-pop World Festival
ចន្លោះមិនឃើញ
ម៉ាន នីស្សា គឺជាបេក្ខនារីតែម្នាក់គត់ ដែលត្រូវបានប្រកាសថាមកពីខេត្តសៀមរាប ក្នុងចំណោមបេក្ខភាព១១ ផ្សេងទៀត សុទ្ធជាអ្នកនៅរាជធានី។ ប៉ុន្តែយុវតីវ័យ ១៩ ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញមានសមត្ថភាពខ្លាំងមិនធម្មតា និងល្អទាំងព្រមតែម្ដង។
មិនត្រឹមតែជាអ្នកមកពីខេត្តតែម្នាក់ឯង នីស្សា ថែមទាំងជាបេក្ខភាពប្រឡងរាំតែម្នាក់គត់ទៀតក្នុងកម្មវិធី ដែលក្រៅពីនេះ បេក្ខភាពដែលបញ្ចេញសមត្ថភាពប្រឡងតាមរយៈការរាំដូចគ្នា សុទ្ធជាបេក្ខភាពជាក្រុមទាំងអស់ មានដូចជាក្រុម OMG, NT, Elaztix-B, B-Twin Crewនិងក្រុម MJM ជាដើម។ បើមានតែម្នាក់ឯង តែ ម៉ាន នីស្សា បានបញ្ចេញសមត្ថភាពរាំគួរឲ្យចាប់អារម្មណ៍តាមរយៈបទ "Fancy” របស់ក្រុម Twice។
ចំណុចលេចធ្លោ នីស្សា មានវ័យក្មេង សម្រស់ស្រស់ស្អាត ឯទឹកមុខញញឹមជានិច្ច បូកនឹងក្បាច់រាំទន់ភ្លន់ ច្បាស់ៗ នីស្សា ត្រូវបានគេរំពឹងថា នឹងអាចទទួលបានលទ្ធផលល្អនៅក្នុងការប្រកួតនោះ។
ប៉ុន្តែគួរឲ្យស្ដាយ ចុងបញ្ចប់នៃកម្មវិធី នីស្សា មិនជាប់ក្នុងជយលាភីនោះទេ។ យ៉ាងនេះក្ដី ចំណុចគួរកត់សម្គាល់ ក្រោយការប្រកាសលទ្ធផល គេឃើញលោក Kim Il hoon អ្នកផលិតកម្មវិធីនៃស្ថានីយទូរទស្សន៍ KBS ដ៏ល្បីរបស់កូរ៉េ និងជាអ្នកផ្ដួចផ្ដើមគំនិតបង្កើត K-POP World Festival បានឡើងទៅជួប នីស្សា ផ្ទាល់នៅលើឆាក។ គេឃើញផលិតករកម្មវិធីរបស់ KBS បានទៅឱនខ្សឹបទៅយុវតីមកពីខេត្តរូបនេះ។ បន្តិចក្រោយមក គេឃើញ នីស្សា ហូរទឹកភ្នែក។
តាមសាមីខ្លួន បានបញ្ជាក់ថា ពេលនោះ នាងពិតជាយំមែន ក្រោយពីបានលឺសំដីរបស់ផលិតករកម្មវិធីជនជាតិកូរ៉េ។ កញ្ញា ប្រាប់ថា លោក Kim Il hoon បានសរសើរនាងថា នាងធ្វើបានល្អ និងថា លោកពេញចិត្តសមត្ថភាព និងការសម្ដែងរបស់នាងនាពេលនោះ។ ដូច្នេះហើយ សូមកុំអស់សង្ឃឹម និងបន្តការព្យាយាមបន្ថែមទៀត ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួនក្នុងវិស័យ K-pop។ បានលឺសំដីផ្ទាល់ របស់ផលិតករអន្តរជាតិរូបនោះ នីស្សា ប្រាប់ថា នាងរំភើបទើបដល់ថ្នាក់ហូរទឹកភ្នែកភ្លាមៗតែម្ដង។
កញ្ញា ម៉ាន នីស្សា មានស្រុកកំណើតនៅខេត្តបាត់ដំបង និងមានបងប្អូន២នាក់ ស្រីទាំងពីរ នាងគឺជាកូនពៅ។ ឪពុកនាង ជាគ្រូពេទ្យ ម្ដាយជាមេផ្ទះ។ ចំពោះមូលហេតុកម្មវិធីបានប្រកាសថា នាងមកពីខេត្តសៀមរាប នីស្សា ប្រាប់ថា ដោយសារតែក្នុងវគ្គជម្រុះតាមខេត្ត កញ្ញា បានទៅចុះឈ្មោះប្រឡងនៅសៀមរាបប៉ុណ្ណោះ ទើបជាប់ឈ្មោះអ្នកខេត្តនេះ។
មកដល់បច្ចុប្បន្ន នីស្សា បាន និងកំពុងសិក្សាភាសាកូរ៉េឆ្នាំទី ១ នៅវិទ្យាស្ថានភាសាបរទេស(IFL)។ ដោយសារនិស្ស័យស្រឡាញ់សិល្បៈ K-pop នាងបានហ្វឹកហាត់រាំជាមួយគ្រូម្នាក់ឈ្មោះ កក្កដា តាំងពីខែ វិច្ឆិកា ២០១៨។ មកដល់ឥឡូវ ម៉ាន នីស្សា ធ្លាប់បានចូលរួមការប្រឡងចំនួន៣លើករួចមក ហើយ។ យ៉ាងណា បើទោះមិនទាន់ទទួលលទ្ធផលល្អ ប៉ុន្តែយុវតីរូបនេះ អះអាងថា មិនបោះបង់ចោលក្ដីស្រមៃរបស់ខ្លួនក្នុង K-Pop ឡើយ៕
ទស្សនាការសម្ដែងរបស់ នីស្សា នៅ K-pop World Festival ខាងក្រោម៖
អាន៖ នេះហើយការសម្ដែងដ៏រញ្ជួយ របស់ក្រុមឈ្នះជយលាភី៤ក្រុមយប់មិញ
អាន៖ ពេញភ្នែកហ្មង តារាស្រីខ្មែរ២ដួង ប្រជែងគ្នាបង្អួតសាច់ខ្នង
អាន៖ គៀត សុវណ្ណាឡាង ធ្វើឲ្យប្រិយមិត្តភ្លឹកនឹងសម្រស់ពេញដោយមន្តស្នេហ៍