- 2019-06-12 08:46:20
- ចម្រៀង
ដល់កកម្រឃើញ ខាន់ ជេមស៍ លេងដោះអាវស្រែកច្រៀងបទតឹងមួយទំហឹង តែនៅតែមិនរួច
- 2019-06-12 08:46:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់កកម្រឃើញ ខាន់ ជេមស៍ លេងដោះអាវស្រែកច្រៀងបទតឹងមួយទំហឹង តែនៅតែមិនរួច
ចន្លោះមិនឃើញ
ពិតជាទិដ្ឋភាពកម្រឃើញ ក្នុងជីវភាពតារាល្បីកម្ពុជា ដែលក្នុងវីដេអូនេះ បានបង្ហាញពីលោក សួន ពិសិដ្ឋ កំពុងហ្វឹកហាត់ ខាន់ ជេមស៍ ស្រែកច្រៀងបទថ្មីទាំងដោះអាវទាំងពីរនាក់ ក្នុងស្ទូឌីយ៉ូមួយ តែតារាចម្រៀងសាន់ដេ ស្រែកមិនរួចឡើយ។
បទថ្មីនោះមានចំណងជើងថា "កំហុស" ដែលអត្ថន័យនិយាយពីទង្វើរបស់បុរសម្នាក់បានសាងកំហុសលើនារីដែលខ្លួនស្រឡាញ់។ បទថ្មីមួយនេះរបស់លោក សួន ពិសិដ្ឋ គឺមានតុងស្រែកខ្ពស់មែនទែន សូម្បីលោក ខាន់ ជេមស៍ តារាចម្រៀងពូកែច្រៀងសំឡេងស្រែក តុងខ្ពស់មួយរូបដែរ ស្រែកមិនរួច។ តារាចម្រៀងសាន់ដេ ក៏ទទួលស្គាល់ដែរថា បទនេះ តឹងខ្លាំងណាស់។
"មិនដែលជួបទេលោកព្រះតឹងខ្លាំងណាស់..!!!” លោក ខាន់ ជេមស៍ ថ្លែង។ យ៉ាងណាក៏ដោយ បន្ទាប់ពីស្រែកភ្លាត់សំឡេងនៅដំណាក់កាលដំបូង លោក ជេមស៍ អាចស្រែករួចវិញ ក្រោមជំនួយរបស់សិស្សច្បង សួន ពិសិដ្ឋ៕
តោះ...មើលសកម្មភាពតារាប្រុសទាំងពីរ និងស្ដាប់បទដ៏តឹងមួយនេះ!