• 2019-06-22 10:30:00
  • ព័ត៌មាន

អីយ៉ា! តារាល្បីៗ ៤ នាក់ បបួលគ្នាស្លៀកក្រហម ណាត់ Fan ឡើងទៅសៀមរាបនៅចុងខែនេះ!

  • 2019-06-22 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីចង់ឲ្យ Fan ទទួលបានបទពិសោធន៍ថ្មីៗ និងប្លែកៗ តារាប្រុស-ស្រីដែលល្បីទាំងលើបណ្ដាញសង្គម និងពិភពសិល្បៈដូចជា ហេង វិសាល រ៉ូលីន ទេព បូព្រឹក្ស និង G-Devtih បាននាំគ្នាប្រកូកប្រកាសហៅអ្នកគាំទ្រឲ្យទៅចូលរួមកម្មវិធីដ៏ពិសេសប្រចាំឆ្នាំនេះគឺពិព័រណ៍សាច់អាំង Coke Food Fest។

កម្មវិធីខាងលើ នឹងមកដល់នាចុងខែ មិថុនា នេះហើយ ដោយប្រមូលផ្ដុំនូវហាងសាច់អាំងល្បីៗ ច្រើនជម្រើស រួមជាមួយកម្មវិធីកម្សាន្តជាហូរហែរហូតដល់យប់ជ្រៅ។ Coke Food Fest នឹងធ្វើឡើងនៅ ថ្ងៃទី ២៩-៣០ មិថុនា ២០១៩ នៅដីឡូត៍ក្រោយសារមន្ទីរអង្គរ ក្រុងសៀមរាប។

អ្វីដែលរឹតតែពិសេសនោះ គឺ Coke Food Fest ក៏មានប្រូម៉ូសិនផងដែរ ដោយគ្រាន់តែនាំគ្នីគ្នាទៅឲ្យបាន ៥ នាក់ អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ២០% ភ្លាមៗ លើភេសជ្ជៈ។ កុំភ្លេចនាំបងប្អូន និងមិត្តភ័ក្ដិទៅឲ្យបានច្រើន ដើម្បីសប្បាយឲ្យអស់ដៃជុំគ្នាណា៎!

អត្ថបទ៖ សុខណា

មតិយោបល់