• 2019-06-25 03:00:00
  • ជីវិតតារា

Yoona គឺ​ជា​តារា​ស្រីកូរ៉េ​តែមួយ​គត់​ជាប់​ឈ្មោះ​ក្នុង​រាជិនី​សម្រស់​បោះ​ឆ្នោត​ដោយ​ទស្សនិកជន​ចិន

  • 2019-06-25 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ថ្មី​ម្ដង​ទៀត កំពូល​តារា​សម្ដែង​ចិន Liu Yifei បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទោះ​ឈាន​ជើង​ចូល​សិល្បៈ​ជាង​១០​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​នាង​នៅ​តែ​រក្សា​តំណែង​របស់​ខ្លួន​បាន​នឹង​ល្អ​ដដែល។

កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន​ដ៏​ធំ​របស់​ចិន​នោះ​គឺ Hupu បាន​ប្រកាស​ពី​លទ្ធផល​ស្រង់​មតិ​ពី​កម្មវិធី​ជ្រើស​រើស​រាជិនី​សម្រស់​ទាំង​៤​សម្រាប់​ឆ្នាំ​២០១៩​នេះ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ មាន​តារា​ស្រី​មក​ពី​កូរ៉េ​មួយ​រូប​បាន​ជាប់​ឈ្មោះ​ក្នុង​តារាង​នៅ​ឆ្នាំ​នេះ។ នោះ​គឺ​តារា​ចម្រៀង និង​សម្ដែង​ជួរ​មុខ​កូរ៉េ Im Yoona។ តួ​រឿង “Love Rain” បាន​វ៉ាមុខ​តារា​ក្នុង​ស្រុក​ចិន​ជា​ច្រើន​ដូច​ជា Fan Bingbing និង Zhao Li Ying ដើម្បី​មាន​មុខ​នៅ​ក្នង​តារាង​នេះ។

ខាង​ក្រោម​នេះ​គឺ​ជា​រាជិនី​សម្រស់​ទាំង​៤​ថ្មី​ ជ្រើស​ដោយ​ទស្សនិកជន​ចិន តាម​រយៈ​គេហទំព័រ Hupu៕

១. Liu Yifei

២. Gao Yuan Yuan

៣. Yoona

៤. Coulee Nazha

​ចុចអាន៖ ​ មេក្រុម​ចម្រៀង Girls’ Generation កំពុង​កើត​ជំងឺ​បាក់​ទឹក​ចិត្ត

ប្រភព៖ google ប្រែ​សម្រួល៖ Caramel

មតិយោបល់