• 2019-06-26 07:54:39
  • ចម្រៀង

នេះ​បាន​ហៅ​ថា ពូជ​អ្នក​សិល្បៈ​មែន ម្ដាយ ព្រាប សុវត្ថិ ទោះ​វ័យ​ច្រើន តែ​ច្រៀង​ពីរោះ​មិន​ធម្មតា

  • 2019-06-26 07:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មាន​នរណា​មិន​ដឹង​ទេ​ថា ព្រាប សុវត្ថិ ឈរ​ជា​កំពូល​តារា​ចម្រៀង​របស់​កម្ពុជា​ជាង ២ ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​អ្វី​ដែល​ប្រិយមិត្ត​អាច​មិន​ដែល​ដឹង​នោះ គឺ​ម្ដាយ​របស់​លោក ក៏​ចេះ​ច្រៀង និង​ថែម​ទាំង​ច្រៀង​ពីរោះ​ថែម​ទៀត​ផង។

បញ្ហា​នេះ​ត្រូវ​បាន​បើក​កកាយ​តាម​រយៈ​វីដេអូ​ខ្លី​មួយ​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​កូន​ប្រុស​ច្បង សុវត្ថិ មុន្នីវណ្ណ ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​គេ​មាន​ការ​ភ្ញាក់​ផ្អើល មិន​នឹក​ស្មាន​ថា ម្ដាយ​របស់​លោក ព្រាប សុវត្ថិ ដែល​ត្រូវ​ជា​ជីដូន​របស់ មុន្នី​វណ្ណ ចេះ​ច្រៀង និង​ថែម​ទាំង​ច្រៀង​ពីរោះ​ដូច្នេះ​ឡើយ។

តាម​រយៈ​វីដេអូ​កន្លះ​នាទី​នេះ ជីដូន​របស់ សុវត្ថិ មុន្នី​វណ្ណ បាន​បក​ស្រាយ​បទ "ច័ន្ទ​អើយ" ជា​បទ​មរតក​ដើម។ ចំណុច​គួរ​ចាប់​អារម្មណ៍ អ៊ុំ​ស្រី ដែល​មាន​វ័យ​ខ្ទង់​ជាង ៥០​ឆ្នាំ​ទៅ​ហើយ​ក្ដី ប៉ុន្តែ​សំឡេង​នៅ​លះ​ល្អ មិន​គួរ​ឲ្យ​ជឿ​ទៀត​ផង។

តោះ...ស្ដាប់​អ៊ុំ​ស្រី​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់