- 2019-06-27 04:06:03
- ព័ត៌មាន
សារព័ត៌មានចិនផ្សាយពីការបែកបាក់គូស្នេហ៍ត្រកូល Song តាំងពីខែកុម្ភៈ
- 2019-06-27 04:06:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារព័ត៌មានចិនផ្សាយពីការបែកបាក់គូស្នេហ៍ត្រកូល Song តាំងពីខែកុម្ភៈ
ចន្លោះមិនឃើញ
កាលពីខែចុងខែកុម្ភៈឆ្នាំ ២០១៩ នេះ សារព័ត៌មានចិនបានចេញផ្សាយដំណឹងថា Song Joong Ki និង Song Hye Kyo បានលែងលះគ្នា ដោយអះអាងថាមានភស្តុតាងបញ្ជាក់។
ភស្តុតាងដែលនាំឲ្យសារព័ត៌មានអះអាងអំពីការបែកបាក់ ព្រោះថានាពេលនោះគេបានប្រទះឃើញ Song Hye Kyo បង្ហាញមុខនៅព្រលានយន្តហោះដោយមិនមានពាក់ចិញ្ចៀនរៀបការនោះទេ។ សារព័ត៌មាននោះថែមទាំងអះអាងថា "Song Hye Kyo បានលុបរូបរាងថ្មីៗទាំងអស់របស់ Song Joong Ki ពីគណនី Instagram របស់ខ្លួន"។
យ៉ាងណាក្ដីព័ត៌មាននេះ ត្រូវបានគ្រប់គ្នាយល់ថាជាព័ត៌មានក្លែងក្លាយ ដោយសារតែការមិនពាក់ចិញ្ចៀនមិនមានន័យថាគូស្នេហ៍នេះបានបែកបាក់នោះទេ ហើយលើគណនី Instagram របស់ Song Hye Kyo នៅមានរូបភាពជាមួយ Song Joong Ki ពោលមិនមានលុបចេញនោះទេ។ ទោះយ៉ាងណាព័ត៌មានមួយនេះ បានក្លាយជាការពិតនៅថ្ងៃទី ២៧ ខែមិថុនានេះ ក្រោយពីលេចចេញដំណឹងដាក់ពាក្យលែងលះពីសំណាក់ Song Joong Ki៕