• 2019-07-02 09:44:58
  • ព័ត៌មាន

សប្បាយតិចអី? តារាល្បីៗដើរកូរ Fan ហើយញ៉ាំកប់ៗមាត់ ពេញដីឡូត៍មួយ កាលពីអាទិត្យមុននេះ

  • 2019-07-02 09:44:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃ ២៩-៣០ មិថុនា កន្លងទៅនេះ តារាល្បីៗជាច្រើនរួមមាន G-Devith រ៉ូលីន ទេព បូព្រឹក្ស ហេង វិសាល បានណាត់គ្នាទៅចូលរួមពិព័រណ៍សាច់អាំងដ៏ធំមួយនៅសៀមរាប ដែលមានឈ្មោះថា Coke Food Fest។

ក្រៅពីញ៉ាំសាច់អាំងឆ្ងាញ់ៗជាច្រើនមុខ អ្នកទាំង ៤ បាននាំអ្នកគាំទ្រលេងល្បែងកម្សាន្តជាច្រើនប្រភេទ ក៏ដូចជារីករាយជាមួយរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ដែលផ្ដល់ដោយក្រុមហ៊ុន កូកា-កូឡា។ Coke Food Fest ជាពិព័រណ៍សាច់អាំងដ៏ធំ និងដំបូងគេបំផុតនៅកម្ពុជា ដែលរៀបចំរយៈពេល ២ ឆ្នាំរួចមកហើយ ខណៈលើកទី ២ នេះ ធ្វើឡើងនៅក្រុងសៀមរាប និងទទួលបានអ្នកចូលរួមជាង ១៥ ០០០ នាក់ ក្នុងរយៈពេលត្រឹម ២ ថ្ងៃប៉ុណ្ណោះ។

ចង់ដឹងសកម្មភាពទាំងអស់នោះសប្បាយៗប៉ុណ្ណា៎ ទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ សុខណា

មតិយោបល់