• 2019-07-08 07:41:20
  • ព័ត៌មាន

ដល់​បាត់ ស្រីតុ លេង​ហែក​រឿង ករុណា ពេជ្រ កណ្ដាល​ចំណោម

  • 2019-07-08 07:41:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀង​លោក ករុណា ពេជ្រ បាន​ជួប​រឿង​ភ័ន្ត​ភាំង​មួយ ដោយ​ត្រូវ​មិត្ត​រួម​អាជីព គឺ​អ្នក​នាង​កាតុ បាន​ហែក​រឿង​ផ្ទាល់​ខ្លួន​របស់​លោក ប្រាប់​អ្នក​សារព័ត៌មាន​ជា​ច្រើន​ថា តារា​ប្រុស​រូប​នេះ ត្រៀម​ចូល​រោងការ​ហើយ។

នេះ​គឺ​ជា​រឿង​ថ្មី​មួយ ដែល​កន្លង​មក​មិន​ធ្លាប់​លឺ​ឡើយ ពិសេស ករុណា ផ្ទាល់​តែ​ម្ដង ធ្លាប់​រង​ព័ត៌មាន​ជា​រឿយ​ៗ​ថា លោក​តារា​ប្រុស​ស្រឡាញ់​ភេទ​ដូច​គ្នា។ ឥឡូវ​ស្រាប់​តែ​ត្រូវ​អ្នក​នាង កាតុ ហែក​រឿង​ដូច្នេះ ប្រិយមិត្ត​នឹង​ច្បាស់​ហើយ​ថា ករុណា ពេជ្រ គឺ​ជា​បុរស​ពេញ​លក្ខណៈ។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន កាល​ពី​ដើម​ខែ​នេះ នៅ​ឯ​ពិធី​មង្គល​ការ អ៊ុន អាលីហ្សា តារា​កំប្លែង​មាត់​ដាច កាតុ បាន​ប្រាប់​ថា៖ "ឥឡូវ​បង​ប្អូន​សារព័ត៌មាន​ចង់​សួរ​ទេ ករុណា ពេជ្រ ជិត​រៀបការ​ហើយ យ៉ាង​យូរ​១​ឆ្នាំ ទៅ ២​ឆ្នាំ​អី​ទៀត​ទេ!”។ លឺ​រៀម​ច្បង​ហែក​រឿង​ដូច្នេះ ភ្លាម​ៗ​គេ​ឃើញ​លោក ករុណា ពេជ្រ អឹមអៀន និង​រាង​ភាំង​មុន​ពេល​ឆ្លើយ​សម្រប ក៏​ដូច​ជា​ទទួល​ស្គាល់។

អតីត​អ្នក​ចាត់ការ​ផលិតកម្ម​ថោន បាន​បញ្ជាក់​ថា លោក ពិត​ជា​បាន និង​កំពុង​មើល​ចិត្ត​នារី​ម្នាក់​ពិត​មែន។ នារី​នោះ មាន​វ័យ​ខ្ទង់​ជាង ២០​ឆ្នាំ និង​មិន​មែន​ជា​មនុស្ស​ក្នុង​សិល្បៈ​នោះ​ទេ តែ​ជា​​អ្នក​ធ្វើ​ការ​ផង និង​ជា​អ្នក​រកស៊ី​ផង។ លោក ករុណា ពេជ្រ បន្ត​ថា នាង​បាន​ស្គាល់​ជាមួយ​នារី​ដែល​លោក​សុំ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​នោះ ប្រមាណ​ជា ២-៣​ឆ្នាំ​ហើយ តាម​រយៈ​ការ​ណែនាំ​របស់​ចាស់​ៗ​ទុំ​ផង និង​លោក​ខ្លួន​ឯង​ក៏​បាន​ស្គាល់​គ្នា​ខ្លះ​ៗ​ផង​ដែរ។

បែប​នេះ​ក្ដី លោក​ថា រវាង និង​មិត្ត​នារី មិន​ទាន់​បាន​ភ្ជាប់​ពាក្យ​នៅ​ឡើយ​ទេ...ប៉ុន្តែ​គ្រោង​នឹង​រៀប​ការ​ជាមួយ​គ្នា​ក្នុង​រង្វង់​១-២​ឆ្នាំ​ទៀត ដូច​នឹង​អ្នក​នាង កាតុ បាន​បង្ហើប​ដូច្នេះ​ដែរ។ បញ្ហា​នៅ​ត្រង់​ថា ពួក​លោក​សុទ្ធ​មាន​ការ​មមាញឹក​រៀង​ខ្លួន ទើប​មិន​ទាន់​អាច​រៀប​ចំ​ពិធី​សំខាន់​នេះ​លឿន​បាន ពិសេស​គឺ​ខាង​លោក​តែ​ម្ដង។

ករុណា ពេជ្រ បញ្ជាក់​ថា លោក​ចង់​យក​ពេល​មើល​ថែ​ឪពុក​ដែល​កំពុង​មាន​ជំងឺ និង​មើល​ពី​ស្ថានភាព​លោក​សិន។ ប្រសិន​បើ​អាការ​របស់​អ្នក​មាន​គុណ​វិវត្ត​កាន់​តែ​ប្រសើរ នោះ​ទើប​លោក​អាច​មាន​ចិត្ត ក្នុង​ការ​គិត​ពី​រឿង​ខ្លួន​ឯង ក៏​ដូច​ជា​មង្គល​នោះ​ដែរ៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់