• 2019-07-09 06:56:38
  • ព័ត៌មាន

ទាំងនេះ​ហើយ​ជា​តារាសម្ដែង​ថៃ ធ្វើឲ្យផលិតករភាពយន្តពេញចិត្តពេញថ្លើមជាងគេ

  • 2019-07-09 06:56:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ធ្វើ​ជា​ផលិតករ​ត្រូវ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​តារា​សម្ដែង​ទាំង​ឡាយ​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ ពួកគេ​មិន​មាន​តារា​ក្នុង​ដួងចិត្ត​ដែរ។ តួ​យ៉ាង​ដូច​ផលិតករ​ល្បី​ឈ្មោះ​របស់​ថៃ​ទាំង​នេះ​ បាន​បង្ហាញ​ពី​ចិត្ត​ពិត​ទម្លាយ​ឈ្មោះ​តារា​សំណព្វចិត្ត​របស់​ខ្លួន​ចំៗ​ទៅកាន់​មហាជន។ តើ​មាន​អ្នក​ណា​ខ្លះ​សូម​មកដឹង​ដូច​តទៅ៖

១. Anne Thongprasom

Anne បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​ផលិតករ​ផលិត​រឿង​ជា​ច្រើន​នាពេល​កន្លងមក។ សម្រាប់​តារា​សម្ដែង​ដែល​នាង​ស្រឡាញ់ជាង​គេ​គឺ​ Mark Prin និង​ Kimberley។

២. Nong Arunosha

ផលិតករ​រូបនេះ​ក៏​សម្បូរ​ខ្សែភាពយន្ត​ល្បីៗ​ច្រើន​ដែរ ហើយ​បើ​ក្រឡេក​មើល​តួ​សម្ដែង​ដែល​មាន​មុខ​ក្នុង​រឿង​របស់​អ្នក​ស្រី​ក៏​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្ពស់ៗ​ ប៉ុន្តែ​ក្នុង​ចំណោម​តារា​ទាំង​នោះ​ មាន​តែ Janie Thienphosuwan ទេ ដែរ​អ្នក​ស្រី​ពេញ​ចិត្ត​ជាងគេ។

៣. Off Pongpat

សម្រាប់​ផលិតករ​ជើងចាស់​ Off វិញ​ ប្រាប់​ថា​លោក​ពិត​ជា​ចូល​ចិត្ត​ការ​សម្ដែង​របស់​ Taew Natapohn ណាស់ ពិសេស​ក្រោយ​បាន​រួម​ការងារ​ជាមួយ​នាង​ចំនួន​ ៦​រឿង​មក​ លោក​កាន់​តែ​សរសើរ​នូវ​សមត្ថភាព​របស់​តារា​ស្រី​រូបនេះ​មិន​ដាច់​ពីមាត់។

៤. Aom Phiyada

តារាស្រី​ដែល​ប្រែ​អាជីពជា​ផលិតករភាពយន្ត​រូបនេះ​វិញ​ ក៏​មាន​តារា​ក្នុង​ដូង​ចិត្ត​ដែរ ម្នាក់​នោះ​គឺ​ Vill Wannarot។

៥. Paa Jaew Yutthana

អ្នក​ដឹក​នាំ​ ក៏ដូចជា​ផលិតករ​ភាពយន្ត​រូបនេះ​ បាន​ជ្រើស​ James Jirayu ឲ្យ​សម្ដែង​រឿង​របស់​លោក​ដល់​ទៅ ២ ដូចនេះ​គ្មាន​អ្វី​លាក់បាំង​ទេ ថា​តារា​ដែល​លោក​ពេញ​ចិត្ត​ជាងគេ​គឺ​ James Ji នេះ​ឯង។

៦. Kai Varayut

តារា​ដែល​លោក​ Kai Varayut ចូល​ចិត្ត​ជាង​គេ​មាន​ ២នាក់​គឺ Son Yuke និង​ Tik Jesdaporn។

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់