• 2019-07-09 08:44:21
  • ចម្រៀង

ម្ចាស់លែងនៅ ប៉ុន្តែវីដេអូចម្រៀង ១០ មានអ្នកទស្សនាច្រើនជាងគេបំផុតលើ YouTube

  • 2019-07-09 08:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បទ​​ចម្រៀង​មួយ​ចំនួន​ត្បិត​ថា​ម្ចាស់​បាន​លា​ចាក​លោក​ចោល​មែន​ពិត ប៉ុន្តែ​វា​នៅ​តែ​ដក់​ជាប់​ក្នុង​ដួង​ចិត្ត​អ្នក​ស្ដាប់​ មិន​ស្លាប់​តាម​ម្ចាស់​នោះ​ឡើយ។ ខាង​ក្រោម​នេះ​មាន​បង្ហាញ​អំពី​វីដេអូ​ចម្រៀង​ ១០ ម្ចាស់​បទ​លែង​នៅ ​ប៉ុន្តែ​មាន​ចំនួន​ទស្សនា​ច្រើន​​ជាង​គេ​បំផុត​នៅ​លើ YouTube ៖

១. Wake Me Up របស់​ Avicii ចំនួន​ទស្សនា​ ១,៨ ពាន់​លាន​ដង

​​​​​​តារា​ចម្រៀង​ Avicii បាន​​ប្រទះ​ឃើញ​ស្លាប់​កាល​ពី​ថ្ងៃ​ទី ២០ ខែ​មេសា ឆ្នាំ ២០១៨ នៅ​វ័យ ២៨ ឆ្នាំ។ ​មូលហេតុ​នៃ​ការ​ស្លាប់​មិន​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​សារព័ត៌មាន TMZ បាន​ចុះ​ផ្សាយ​ថា​វា​ការ​ធ្វើ​អត្តឃាត។ ចំណែក​គ្រួសារ​របស់​តារា​ចម្រៀង​សញ្ជាតិ​ស៊ុយអែត​នេះ​និយាយ​ថា លោក​បាន​ជួប​ប្រទះ​បញ្ហា​ស្ត្រេស​នឹង​ការងារ វិលវល់​នឹង​ការ​គិត​អំពី​អត្ថន័យ ជីវិត និង​​ក្ដី​សុខ មិន​អាច​បន្ត​ដំណើរ​ទៀត​បាន និង​ចង់​ស្វែង​រក​​ក្ដី​ស្ងប់។

​​២. Bohemian Rhapsody របស់​ក្រុម​ចម្រៀង Queen មាន​ចំនួន​ទស្សនា ៩៩២ លាន​ដង

Queen គឺ​ក្រុម​ចម្រៀង​រ៉ុក​អង់គ្លេស​ដ៏​ល្បី​មួយ​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៧០។ សមាជិក​មាន​ដូច​ជា​ Freddie Mercury, Brian May, Roger Taylor និង John Deacon ហើយ​មាន​ម្នាក់​បាន​លា​ចាក​លោក​ កាល​ពី​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ ១៩៩១ គឺ​លោក Freddie Mercury។ មូលហេតុ​ស្លាប់​គឺ​ដោយ​សារ​រលាក​សួត​ព្រោះ​តែ​មេរោគ​អេដស៍។

៣. Smells Like Teen Spirit របស់​ក្រុម Nirvana ចំនួន​ទស្សនា ៩៣២ លានដង

Nirva​na ជា​ក្រុម​ចម្រៀង​រ៉ុប​អាមេរិក​ បង្កើត​ឡើង​នា​ថ្ងៃ ១៩៨៧ និង​បង្កើត​ឡើង​ដោយ​លោក Kurt Cobain មាន​តំណែង​ជា​អ្នក​កាន់​ហ្គីតា និង​ខាង​ច្រៀង។ នៅ​ឆ្នាំ ១៩៩៤ ក្រុម​នេះ​បាន​រំសាយ ពេល​ដែល​ Kurt Cobain បាន​លា​ចាក​លោក​ ដោយ​សារ​ញៀន​ថ្នាំ និង​ជំងឺ​ផ្លូវ​ចិត្ត​ដូច​ជា​បាក់​ទឹក​ចិត្ត​ជា​ដើម។

៤. Zombie របស់​ក្រុម The Cranberries មាន​ចំនួន​ទស្សនា​ ៩២៨ លាន​ដង

​​​The Cranberries ជា​ក្រុម​ចម្រៀង​អៀរឡង់ បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៨៩។ កាល​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៨ ក្រុម​នេះ​បាន​ប្រកាស​ថា​មិន​បន្ត​ទៅ​មុខ​ទៀត ក្រោយ​ពី​ Dolores O'Riordan ដែល​ជា​អ្នក​ចម្រៀង​ប្រចាំ​ក្រុម​បាន​លា​ចាក​លោក​ទៅ។ Dolores បាន​ប្រទះ​ឃើញ​លង់​ស្លាប់​នៅ​ក្នុង​អាង​ត្រាំ​ទឹក​ក្រោយ​ពី​សេព​គ្រឿង​ស្រវឹង កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មករា​ឆ្នាំ ២០១៨។

៥. I Will Always Love You របស់ Whitney Houston ចំនួន​ទស្សនា​ ៨១៧ លាន​ដង

នៅ​វ័យ​ត្រឹម ៤៨ ឆ្នាំ ម្ចាស់​បទ “I Will Always Love You” បាន​លា​ចាក​លោក​ដោយ​សារ​លង់​ទឹក​អាង​ត្រាំ​ទឹក ជា​មួយ​ជំងឺ​បេះដូង​ និង​ការ​ប្រើ​កូកាអ៊ីន​ជា​កត្តា​​រួម​ចំណែក ពោល​នៅ​ចំ​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ឆ្នាំ ២០១២។ បទ​ចម្រៀង​មួយ​នេះ​នៅ​តែ​ល្បី​រន្ទឺ​ទល់​បច្ចុប្បន្ន ដោយ​តែង​តែ​លេច​មុខ​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ជា​ច្រើន។

៦. SAD! របស់ XXXTENTACION មាន​ចំនួន​ទស្សនា ៧៨៣ លាន​ដង

​​XXXTENTACION ដែល​មាន​ឈ្មោះ​កំណើត​ Jahseh Dwayne Ricardo Onfroy បាន​លា​ចាក​លោក​ទាំង​វ័យ​ក្មេង​នៅ​អាយុ ២០ ឆ្នាំ ដោយ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី ១៨ ខែ​មិថុនា ឆ្នាំ ២០១៨។ តារា​ចម្រៀង​រ៉េប ​រូប​នេះ​ត្រូវ​គេ​បាញ់​ស្លាប់​នៅ​នឹង​កន្លែង​ ក្នុង​ករណី​ប្លន់​ នៅ​តំបន់​ Broward County រដ្ឋ​ហ្លរីដា សហរដ្ឋអាមេរិក។

៧. Somewhere over the Rainbow របស់ Israel Kamakawiwoʻole ចំនួន​ទស្សនា​ ៧៥៣ លាន​ដង

តារា​ចម្រៀង​ដែល​មាន​ប្រភព​ចេញ​ពី​កោះ​ហា​វ៉ៃ​រូប​នេះ បាន​កើត​មាន​ជំងឺ​ធាត់​ខ្លាំង​ពេញ​មួយ​ជីវិត ដោយ​ម្ដង​នោះ​ទម្ងន់​របស់​គេ​មាន​រហូត​ដល់ ៣៤៣ គីឡូក្រាម​ឯណោះ។ ជំងឺ​នេះ​ធ្វើ​​ឲ្យ​ Kamakawiwoʻole កើត​មាន​បញ្ហា​សុខភាព​ ជា​ពិសេស​ជំងឺ​បេះដូង ហើយ​បាន​លា​ចាក​លោក​នៅ​វ័យ ៣៨ ឆ្នាំ នា​ថ្ងៃ​ទី ២៦ មិថុនា ឆ្នាំ ១៩៩៧។

៨. Billie Jean របស់ Michael Jackson ​មាន​ចំនួន​ទស្សនា​ ៦៦០ លាន​ដង

Michael Jackson ទទួល​បាន​រហស្សនាម​ថា​ស្ដេច​ចម្រៀង​ប៉ុប បង្កើត​បាន​ប្រវត្តិសាស្ត្រ​ថ្មីៗ​ជា​ច្រើន​ក្នុង​​​សតវត្ស​ទី ២០។ ពិភពលោក​សោក​ស្ដាយ​ជា​ខ្លាំង​ពេល​ដឹង​អំពី​ដំណឹង​នៃ​ការ​ស្លាប់​របស់​ស្ដេច​ចម្រៀង​ប៉ុប​នៅ​វ័យ ៥០ ឆ្នាំ ចំ​ថ្ងៃ​ទី ២៥ មិថុនា ឆ្នាំ ២០០៩ ​ដោយសារ​បេះដូង​លែង​ដំណើរ​ការ ព្រោះ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ភ្លាមៗ។

៩. Waiting For Love របស់​ Avicii ​មាន​ចំនួន​ទស្សនា​ ៦៣៤ លាន​ដង

១០. They Don't Care About Us របស់ Michael Jackson មាន​ចំនួន​ទស្សនា​ ៦១៤ លានដង​​​​​​

ចុចអាន៖

ប្រភព៖ Kworb ប្រែ​សម្រួល៖ សុខហេង

មតិយោបល់