• 2019-07-11 04:35:47
  • ព័ត៌មាន

ណែនាំ​ឲ្យ​ស្គាល់​យុវជន​កម្ពុជា​ក្រោម ជា​ម្ចាស់​ដើម​បទ "ស្រឡាញ់​គ្នា​យូរ​ម៉េច​ស្ទាវ" ដ៏​ល្បី

  • 2019-07-11 04:35:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្មី​ៗ​នេះ មាន​ដំណឹង​យុវជន​មក​ពី​កម្ពុជា​ក្រោម​ម្នាក់​ឈ្មោះ ខាន់ ស៊ី​អឿន គឺ​ជា​ម្ចាស់​ដើម​បទ "ស្រឡាញ់​គ្នា​យូរ​ម៉េច​ស្ទាវ" ខណៈ​ដែល​បទ​ដូច​គ្នា​នេះ ត្រូវ​បាន​ចេញ​ដោយ​សាន់ដេ និង​ច្រៀង​ដោយ​តារា​ចម្រៀង វីរៈ និច្ច។

ដំណឹង​នេះ ក្រោយ​ពី​បទ​ចង្វាក់​រាំ​លេង​សប្បាយ​ៗ​មួយ​បទ​នេះ ទទួល​បាន​ការ​ពេញ​និយម​ច្រើន​ពី​សំណាក់​អ្នក​ស្ដាប់ ដែល​ភាគ​ច្រើន​ជា​យុវវ័យ។ បញ្ហា​នេះ ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ជាបុគ្គលិក​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ផង បាន​អះអាង ជួស​យុវជន​មក​ពី​កម្ពុជា​ក្រោម​ថា រូប​គេ គឺ​ជា​ម្ចាស់​បទ "ស្រឡាញ់​គ្នា​យូរ​ម៉េច​ស្ទាវ"។

“តាម​ពិត​បទ​ហ្នឹង គឺ​ជា​បទ​របស់​គាត់​បង ដោយ​ឡែក​ គេ​ឃើញ​តារា​ចម្រៀង​ខ្លះ​យក​ទៅ​ច្រៀង​នោះ គឺ​គាត់​គ្រាន់​តែ​ច្រៀង Cover ទេ!”។ សុជាតា ថ្លែង។ ជុំវិញ​ការ​ចេញ​មក​មុខ​អះអាង​ពី​ភាព​ជា​ម្ចាស់​បទ​ចម្រៀង​ខាង​លើ ដោយ​សារ​តែ​កន្លង​មក មិន​សូវ​មាន​អ្នក​ដឹង​ថា ស៊ីអឿន គឺ​ជា​ម្ចាស់​បទ​ល្បី​នេះ​ហើយ។ បញ្ហា​ដោយ​សារ​តែ​លោក មិន​សូវ​បាន​ជួប​ជជែក​ជាមួយ​សារព័ត៌មាន​ផង។

ជុំវិញ​បញ្ហា​នេះ អ្នក​តំណាង​ដដែល​បញ្ជាក់​ថា ខាន់ ស៊ីអឿន មិន​បាន​ចេញ​មុខ​ដោយ​ផ្ទាល់ ដោយ​សារ​លោក​ហាក់​មិន​ទាន់​មាន​ទម្លាប់​ជជែក​ដោយ​ផ្ទាល់​ជាមួយ​សារព័ត៌មាន ផ្សំ​នឹង​កន្លង​មក មិន​ដែល​មាន​សារព័ត៌មាន​ណា​សម្ភាសន៍​លោក​ផង។ យុវជន​វ័យ​ជាង ២០​ឆ្នាំ​រូប​នេះ មាន​ដើម​កំណើត​នៅ​កម្ពុជា​ក្រោម ប៉ុន្តែ​រូប​គេ​បាន​មក​សិក្សា​រៀន​សូត្រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជំនាញ "អក្សរ​សាស្ត្រ​ខ្មែរ" និង​ទើប​តែ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ថ្មី​ៗ។

ដោយ​សារ​និស្ស័យ​ចូល​ចិត្ត​ធ្វើ​បទ​ចម្រៀង លោក ស៊ីអឿន និង​មិត្តភ័ក្ដិ​ក៏​បាន​ធ្វើ​បទ "ស្រឡាញ់​គ្នា​យូរ​ម៉េច​ស្ទាវ" នេះ​ឡើង​បង្ហោះ​ទៅ​ក្នុង យូធូប។ រឿង​នឹក​ស្មាន​មិន​ដល់ គឺ​បទ​នេះ​មាន​ការ​គាំទ្រ​ខ្លាំង។ ដូច្នេះ​ហើយ ស៊ីអឿន ក៏​បន្ត​ធ្វើ​បទ Original Song បាន​ប៉ុន្មាន​បទ​ទៀត​មាន៖ បទ "គ្មាន​វាសនា" “អា​ពួក​ម៉ាក​ខ្ញុំ" និង​បទ “ជិះ​ក្របី។ សុជាតិ បញ្ជាក់​ថា តាម​ការ​អះអាង​របស់ ខាន់ ស៊ី​អឿន ប្រសិន​បើ​នៅ​តែ​មាន​ការ​គាំទ្រ លោក នឹង​នៅ​តែ​បន្ត​ធ្វើ Original Song បន្ត​ទៀត។

ទន្ទឹម​នឹង​ទទួល​បាន​ការ​ពេញ​និយម​តាម​រយៈ​បទ​ខាង​លើ ខាន់ ស៊ីអឿន ក៏​ត្រូវ​បាន​គេ​ស្គាល់​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​ការងារ​សិល្បៈ​របស់​លោក កាន់​តែ​រឿង​ចម្រើន​ដែរ ដោយ​លោក​ត្រូវ​ម្ចាស់​កម្មវិធី​មួយ​ចំនួន​បាន​ហៅ​លោក​ទៅ​ច្រៀង។ ជាក់ស្ដែង​លោក ទើប​នឹង​ច្រៀង​ក្នុង​ពិព័រណ៍​អាពាហ៍ពិពាហ៍​នៅ​អ៊ីអន​រួច​រាល់​ដែរ៕

ទស្សនា និង​ស្ដាប់​បទ "ស្រឡាញ់​គ្នា​យូរ​ម៉េច​ស្ទាវ" របស់ ស៊ីអឿន ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់