• 2019-07-12 08:17:41
  • ព័ត៌មាន

មើល​ចុះ​ក្រុម​ស្រី​ស្អាត OMG លា​គ្នា​ទាំង​យំ​សស្រាក់​គួរ​ឲ្យ​ស្រណោះ

  • 2019-07-12 08:17:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ជយលាភី​លេខ​១​កម្មវិធី Kpop World Festival 2019 ក្រុម OMG ត្រូវ​បាន​គេ​ឃើញ​យំ​សស្រាក់​ក្រោយ​ពី​សមាជិក​២​រូប​របស់​ខ្លួន​បាន​សម្រេច​ចាក​ចេញ​ពី​ក្រុម ក្នុង​ខណៈ​កំពុង​ត្រៀម​ខ្លួន​ធ្វើ​តំណាង​កម្ពុជា ទៅ​ប្រកួត​រាំ K-Pop នៅ​ទីក្រុង​នៅ​ចុង​ឆ្នាំ​នេះ។

សមាជិក​ក្រុម​ទាំង​ពីរ​រូប​នោះ គឺ Marslee និង​ Emily ពួក​គេ​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្រុម​ដោយសារ​តែ​មូល​ហេតុ​ផ្ទាល់​ខ្លួន។ Marslee នឹង​ទៅ​រស់​នៅ​ខេត្ត​សៀមរាប​ ហើយ​គ្រោង​បើក​ហាង​រចនា​ក្រចក​នៅ​ទី​នោះ​ផ្ទាល់​តែ​ម្ដង។ ជាង​នេះ​ទៅ​ទៀត កញ្ញា​ក៏​ទើប​តែ​បាន​ប្រលង​បញ្ចប់​ថ្នាក់​បរិញ្ញា​ប័ត្រ​ផ្នែក​អក្សរ​សាស្រ្ត​កូរ៉េ នៅ CKCC ផង​ដែរ

ដោយ​ឡែក រីឯ​​ Emily វិញ មក​ពី​កញ្ញា​មាន​សុខភាព​ទន់​ខ្សោយ​ និង​មិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ហ្វឹក​ហាត់​រាំ​ជាមួយ​ក្រុម​ទើប​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្រុម។ ក្រោយ​ពី​សម្រេច​ចិត្ត​ចាកចេញ​រៀង​ខ្លួន យប់​មិញ​នេះ គេ​ឃើញ​សមាជិក​ក្រុម OMG បាន​ជួប​ជុំ​គ្នា​ចុង​ក្រោយ​ជា​ការ​លា​គ្នា ដែល​នៅ​ក្នុង​ទិដ្ឋភាព​នោះ ពួក​គេ​បាន​យំ​សស្រាក់​រៀង​ខ្លួន មើល​ទៅ​គួរ​ឲ្យ​ស្រណោះ។

ប្រធាន​ក្រុម​ស្រី​ស្អាត​​ ដា​ណែត បាន​និយាយ​ថា ការ​ចាក​ចេញ​នេះ​គឺជា​ការ​សោក​ស្ដាយ​មួយ​របស់​ក្រុម​ទាំង​មូល ហើយ​កញ្ញា​ក៏​បាន​សុំទោស​ទៅ​ដល់​អ្នក​គាំទ្រ​ទៀត​ផង។ ក្រោយ​សម្រេច​ចិត្ត​ចាកចេញ ក្រុម​រាំ​ស្រី​ស្អាត OMG ដែល​ដើម​ឡើយ​មាន​សមាជិក ១០ បាន​ថយ​នៅ​ត្រឹម ៨នាក់​ប៉ុណ្ណោះ។ សមាជិក​ដែល​នៅ​សល់​មាន ​ណែត លី​កា អូ​វ៉ាន់​ទីន ពេជ្រ Cammie Pichma Danoch (Drowninpink) និង Motaa ។

ពួក​គេ​ទាំង​៨នាក់ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​សូវ៉ុន​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង ដើម្បី​ប្រកួត​ក្នុង​កម្មវិធី Kpop World Festival 2019 នា​ខែ ១២​ចុង​ឆ្នាំ ២០១៩ នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់