• 2019-07-12 09:15:34
  • ព័ត៌មាន

ស្ងាត់ៗតារា​រ៉េប​ឥណ្ឌា ដណ្ដើម​បាន​តំណែង​កំពូល​​លើ YouTube ពី BTS

  • 2019-07-12 09:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​រ៉េប​ឥណ្ឌា​ឈ្មោះ​ Badshah បាន​​បំបែក​កំណត់​ត្រា​ពិភពលោក​ជា​មួយ​​វីដេអូ​ចម្រៀង​ថ្មី​របស់​ខ្លួន​ចំណង​ជើង​ថា​ "Paagal” ដែល​ក្នុង​រយៈ​ពេល ២៤ ម៉ោង​ដំបូង​វា​ទទួល​ការ​ចុច​មើល​ដល់​ជាង ៧៥ លាន​ដង លើ YouTube ​អាច​​​ដណ្ដើម​បាន​តំណែង​កំពូល​ពី​ក្រុម​ចម្រៀង​កូរ៉េ BTS បាន។

“Boy With Luv” របស់ BTS ដែល​ច្រៀង​ជា​មួយ Hlasey បាន​ក្លាយ​ជា​វីដេអូ​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​ក្នុង​ពេល​ ២៤ ម៉ោង​ ជា​មួយ​តួ​លេខ​ ៧៤,៦ លាន​ទស្សនា នៅ​ចន្លោះ​ថ្ងៃ​ទី ១២ មេសា ដល់ ១៣ មេសា ឆ្នាំ ២០១៩។

វីដេអូ​ចម្រៀង​ "Paagal” បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១០ ខែ​កក្កដា ដោយ​គណនី Sony Music India ដែល​មាន​ Subscriber ចំនួន ២៦ លាន​នាក់។ មក​ទល់​ពេល​នេះ វា​អាច​ប្រមូល​ចំនួន​ទស្សនា​បាន​ដល់​ជាង ៨០ លាន​ដង​ហើយ។ វីដេអូចម្រៀង​របស់តារា​រ៉េបឥណ្ឌានេះ មិនទទួល​បាន​ការ​គាំទ្រ​ជា​វិជ្ជមាន​ច្រើន​ប៉ុន្មាន​ឡើយ ដោយ​ឃើញ​ចំនួន​ Dislike (មិន​ចូល​ចិត្ត) មានជាង ៨១ ម៉ឺន ធៀប​នឹង​ Like ចំនួន ២៧ ម៉ឺន។

គួរដឹងដែរថា តួ​លេខ​នៃ​ចំនួន​ទស្សនា​របស់​បទ "Paagal" មិន​ទាន់​មាន​ការ​បញ្ជាក់​ផ្លូវ​ការ​ពី YouTube នៅ​ឡើយ​ទេ។ ដូច​នេះ​វា​អាច​មាន​ការ​ប្រែ​ប្រួល​ខុស​ពី​នេះ ប្រសិន​បើ​គេ​រក​ឃើញ​ថា​មាន​​ការ​​ប្រើ​វិធី​សាស្ត្រ​មិនត្រឹមត្រូវ ដើម្បីបង្កើនចំនួនទស្សនា៕

ចុចអាន៖

ប្រភព៖ Mashable ប្រែ​សម្រួល៖ សុខហេង

មតិយោបល់