• 2019-07-25 07:57:04
  • ចម្រៀង

មក​ពីថៃវិញ​ ចាដេត ​ត្រៀម​អង្រួន​ឆាកថ្មី​ជាមួយ DJ សិចស៊ី AviDa និងតារាច្រើនទៀត

  • 2019-07-25 07:57:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឡប់​មក​ហ្វឹក​ហាត់​នៅផលិតកម្ម​ភាពយន្ត​ GMM ដ៏ធំប្រចាំ​ប្រទេសថៃ​ មិន​ទាន់​បាន​ប៉ុន្មាន​ផង ចាដេត ត្រៀម​ចាប់​ដៃ​ DJ សិចស៊ី AviDa ​មក​អង្រួន​បេះដូង​អ្នក​គាំ​ទ្រ​នា​ចុង​សប្ដាហ៍​នេះ​។

ពួក​គេ​ទាំង​ពីរ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រគំ​តន្ត្រី​ Boostrong Music on Fire កក្រើក​ និង​កាន់តែ​អស្ចារ្យ​ថែម​មួយ​កម្រិត​ទៀត។ លើស​ពីនេះ​ទៀត DJ ស្រស់​សោភា ​និង​សិចស៊ី AviDa នឹង​ចាប់​ដៃ​ជាមួយ​ រុន រីយ៉ា បង្កើត​នូវ​ទស្សនីយ​ភាព​និង​ភាព​សប្បាយ​រីករាយ​ជូន​ដល់​អ្នក​ចូល​រួមផង​ដែរ។

ក្រៅ​ពី​នោះ តារា​កិត្តិយស និង​ក្រុម​រាំប្រុសស្រី​ជា​ច្រើន​ផ្សេង​ទៀត​ក៏​នឹង​មាន​វត្ត​មាន​នៅ​ការ​ប្រគំតន្រ្តី​ នេះ​ដូច​គ្នា។ ដូច្នេះ! កុំ​ភ្លេច​ចូល​រួម​ដោយ​សេរី​នៅ​ស្ថានីយ​ទូរទស្សន៍ PNN ឬ​តាម​ដាន​ទស្សនា​តាមរយៈ​កញ្ចក់​ទស្សន៍​នៃ​ការ​ប្រគំ​តន្រ្តី Boostrong នៅ​ថ្ងៃ​សៅរ៍ ទី ២៧ ខែ​កក្កដា ២០១៩ ខាង​មុខ​នេះ ចាប់​ពី​ម៉ោង ៤:៣០ នាទី​ល្ងាច​ត​ទៅ៕

Boostrong Music on Fire
ចាដេត
DJ AviDa
រុន រីយ៉ា
ក្រុមរាំ Polarix

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់