• 2019-08-09 09:34:57
  • ព័ត៌មាន

មង្គល​ការ ខ្ញុង ទាំង​មូល ប្រិយមិត្ត​បែរ​ជា​សរសើរកូន​កំដរ​ខាង​ប្រុស​ទាំង​៣​ទៅ​វិញ

  • 2019-08-09 09:34:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ក្នុង​ក្រុម​នាយ ពែកមី គឺ​អ្នក​នាង ស្រេង សុកាន់ដា ហៅ ខ្ញុង បាន​ចូល​រោងការ​តាម​ប្រពៃណី​ជាមួយ​លោក អ៊ុំ ក្សត្រា ហៅ កៃដ នា​ថ្ងៃ​ម្សិលមិញ ក្រោម​ការ​ចូល​រួម​ជា​សាក្សី​របស់​ភ្ញៀវ​កិត្តិយស​ជា​ច្រើន។ ប៉ុន្តែ​នៅ​ក្នុង​នោះ ក្រៅ​ពី​ចំណាប់​អារម្មណ៍​លើ​កូន​កំលោះ កូន​ក្រមុំ ទស្សនិកជន ក៏​ចាប់​អារម្មណ៍​ខ្លាំង​លើ​កូន​កំដរ​ទាំង​៣​របស់​កូន​កំលោះ​ដែរ។

កូន​កំដរ​ទាំង​៣​របស់​កូន​កំលោះ គឺ​មាន​ឧកញ៉ា ទុំ សារុត ហៅ​ឃ្លោក ដោយ​ឡែក​២នាក់​ទៀត មិន​ត្រូវ​បាន​គេ​ដឹង​ឈ្មោះ​ទេ ប៉ុន្តែ​ប្រភព​ម្នាក់​ដែល​ស្និទ្ធ​នឹង​កូន​កំលោះ​ក្រមុំ​ទាំង​ពីរ បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គេ​ទាំង​ពីរ​សុទ្ធ​ជា​មិត្ត​សំឡាញ់​របស់​កូន​កំលោះ ពោល​គឺ​ជា​មិត្ត​តាំង​ពី​នៅ​សិក្សា​នៅ​សាលា​មួយ​នា​ខេត្ត​កំពង់​ស្ពឺ។ ចំណុច​ទាក់​ចិត្ត​ចេញ​ពី​ក្រុម​កូន​កំដរ​ទាំង​៣​នាក់​នេះ គឺ​ថា អ្នក​ទាំង​បី ហាក់​មាន​វ័យ​ច្រើន​រៀង​ៗ​ខ្លួន ពិសេស​បំផុត គឺ​ត្រង់​ក្បាល អត់​សក់​ដូច​គ្នា​តែ​ម្ដង។

បែប​នេះ​ហើយ ប្រិយមិត្ត​មួយ​ចំនួន បាន​ទាំង​ធ្លោយ​បែប​កំប្លែង​មាត់​ថា "កូន​កំដរ​របស់​កូន​កំលោះ​ពិត​ជា Cute អស់​ទាស់​មែន។ ចំពោះ​មូលហេតុ នៃ​ការ​ជ្រើសរើស​អ្នក​កំដរ​សុទ្ធ​តែ​អត់​សក់​នេះ តាម​ប្រភព​គឺ​ថា ក៏​ដោយ​សារ កូន​កំលោះ​នាយ កៃដ ក៏​ខ្សត់​សក់​សិត​ដូច​គ្នា​ដែរ។

ដូច្នេះ​ហើយ ទើប​កូន​កំលោះ​រើស​រក​អ្នក​កំដរ ដែល​មាន​ភិនភាគ​សក់​ក្បាល​ដូច​គ្នា ហើយ​នេះ​ក៏​ទំនង​ជា​មូលហេតុ ដែល​ឧកញ៉ា​ឃ្លោក ត្រូវ​ជ្រើសរើស​ដូច​គ្នា បើ​ទោះ​អតីត​តារា​កំប្លែង​ក្នុង​ក្រុម​នាយ កុយ រូប​នេះ មាន​វ័យ​ច្រើន​ជាង​កូន​កំលោះ​ឆ្ងាយ​ក៏​ដោយ។ “ចំណុច​មួយ​ទៀត តាម​ខ្ញុំ​ស្មាន ក៏​ប្រហែល​គេ(កូន​កំលោះ) ចង់​ឲ្យ​ប្លែក​ដែរ​មើល​ទៅ"។ ប្រភព​បន្ថែម។

ខ្ញុង និង​នាយ កៃដ បាន​គ្នា​ជា​ប្ដី​ប្រពន្ធ តាំង​ពី​ឆ្នាំ ២០១៧ ក្រោយ​ពី​ពួក​គេ​បាន​ដាច់​ស្រេច​ជាមួយ​ស្វាមី និង​ភរិយា​រៀង​ខ្លួន។ កាល​ណោះ ពួក​គេ​បាន​សែន​ព្រេន​នៅ​មុខ​ចាស់​ៗ និង​ឲ្យ​ជីដូន​ជីតា​ដឹង​លឺ​នៅ​ស្រុក​កំណើត​រួច​រាល់ ទើប​រួម​រស់​ជាមួយ​គ្នា។ ប៉ុន្តែ​ពួក​គេ​បាន​សច្ចា​ថា នឹង​រើស​រក​វេលា​ល្អ វេលា​ជ័យ​ដើម្បី​រៀបការ​តាម​ប្រពៃណី​ដើម្បី​ឲ្យ​ពេញ​មុខ​ពេញ​មាត់​ក្រុម​គ្រួសារ​ទាំង​សង​ខាង។

ហើយ​ជាក់​ស្ដែង ក្រោយ​ពី​តស៊ូ​ជាមួយ​គ្នា​ជាង​២​ឆ្នាំ កាត់​ព្យុះ​កាត់​ភ្លៀង ពួក​គេ​បាន​រើស​ថ្ងៃ​ជ័យ​នា​ថ្ងៃ​ម្សិលមិញ​ត្រូវ​នឹង​ថ្ងៃ​ទី ០៨ សីហា ២០១៩។ ពិធី​មង្គល​ពួក​គេ​ប្រព្រឹត្ត​ទៅ​នៅ​នឹង​ផ្ទះ​ខាង​ស្រី​នៅ​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ដូង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ៕

អត្ថបទ៖ ទារិកា

មតិយោបល់