• 2019-08-12 09:49:42
  • ជីវិតតារា

អតីត​បេក្ខ​នារី​ក្នុងកម្មវិធី «IDOL SCHOOL» បង្ហាញ​រូបភាព​គូស្នេហ៍ភេទស្រី​របស់​ខ្លួន​ជា​លើក​ដំបូង

  • 2019-08-12 09:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​បេក្ខ​នារីកម្មវិធី «IDOL SCHOOL» នាង Som Hyein បង្ហាញរូបភាព​ស្និទ្ធ​ស្នាល​ជាមួយ​នឹង​ដៃ​គូ​ភេទ​ដូច​គ្នា​តាម​រយៈ​ការ​បង្ហោះ​រូបភាព​ក្នុង​ប្រព័ន្ធ​បណ្ដាញ​សង្គម Instagram។

Som Hyein គឺជា​បេក្ខភាព​ដែល​បាន​ចូល​រួម​ប្រកួតក្នុង​កម្មវិធី «IDOL SCHOOL» របស់​ប៉ុស្តិ៍​ទូរទស្សន៍ Mnet កាល​ពី​ឆ្នាំ ២០១៧។ នាង​បាន​ជ្រើស​រើស​ការ​ដើរ​ចេញ​ពី​កម្មវិធី​ដោយ​សារ​បញ្ហា​សុខភាព ជំងឺ​បាក់​ទឹក​ចិត្ត ជំងឺនៃការ​បាត់​បង់​រសជាតិ និង​ជំងឺ​ភ័យ​ខ្លាច​របស់​នាង។

រូបភាព​ជាមួយ​នឹង​គូស្នេហ៍​ភេទ​ដូច​គ្នា​របស់​នាង​បាន​បង្ហាញ​ជា​សាធារណៈ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃទី ៩ សីហា​កន្លង​ទៅ។ យ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែគាំទ្រនិងគោរព​នូវការ​សម្រេចចិត្តរបស់នាង​ជានិច្ច៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់