• 2019-08-13 05:37:05
  • ព័ត៌មាន

ដឹង​អត់ ក្នុង​ចំណោម​សមាជិក​ទាំង ៧ តើ​បច្ចុប្បន្ន​អ្នកណា​មាន​ទ្រព្យ​សរុប​ច្រើនជាងគេ?

  • 2019-08-13 05:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ផ្អែក​តាម​ទិន្នន័យ​ ដែល​បាន​បង្ហាញ​ក្នុង​កម្មវិធី​ "TMI NEWS” របស់​ Mnet បាន​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​សមាជិក​ BTS ទាំង​ ៧​នាក់​ J-Hope គឺ​ជា​អ្នក​ដែល​មាន​ទ្រព្យ​សរុប​ច្រើន​ជាងគេ។

កម្មវិធី​នេះ​បាន​ឲ្យ​ដឹង​ថា​ អ្នក​រ៉េប​ប្រចាំ​ក្រុម​រូបនេះ​ កាន់​កាប់​អចលនទ្រព្យ​តម្លៃ​ដល់ទៅ​ខ្ទង់​រាប់លាន​ដុល្លារ ហើយបើគិត​ទ្រព្យ​សម្បត្តិ​របស់​ J-Hope សរុប​គឺ​ដល់ទៅ​ ១២លាន​ដុល្លារ​ឯណោះ។ ចំណូល​ទាំង​នេះ​ គឺ​ភាគ​ច្រើន​បាន​មក​ពី​ការ​ប្រគំតន្ត្រីទេសចរណ៍​ជុំវិញ​ពិភពលោក​នា​ពេល​កន្លងមក​ ក៏​ដូចជា​ប្រាក់ចំណូល​ប្រចាំ​ក្រុម​ និង​ការងារ​ទោល​ផ្សេង​ទៀត។ បន្ថែម​ពី​លើ​នោះ​ ក៏​មាន​ព័ត៌មាន​បញ្ជាក់​ថា​ តារា​ប្រុស​រូប​នេះ​ក៏​ថែម​ទាំង​បាន​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យផងដែរ។

រម្លឹក​ផងដែរ កាល​ពី​ឆ្នាំ ២០១៦​ J-Hope បាន​អគារ​ខុនដូ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​តំបន់​ Seongsudong ទីក្រុង​សេអ៊ូល តម្លៃ​រាប់​លាន​ដុល្លារ។ មុន​មិន​ទាន់​មាន​ការ​បង្ហាញ​ មនុស្ស​មិន​តិច​ទេ​ ទស្សន៍ទាយ​ថា​អ្នក​ដែល​មាន​ជាង​គេ គឺ​ Suga និង​ RM ប៉ុន្តែ​ពេល​គ្រប់​យ៉ាង​ត្រូវ​បាន​បង្ហាញ​ ទើប​ម្នាក់ៗ​ភ្ញាក់​ ព្រោះ​តាមពិត​ម្នាក់​នោះ​គឺ​ J-Hope ទៅវិញ​ទេ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់