- 2019-08-14 02:15:01
- ព័ត៌មាន
មែនក៏អី Hailey Baldwin គម្រាមធាក់ Justin ធ្លាក់ពីគ្រែ ព្រោះតែរឿងមុខ «មុន»?
- 2019-08-14 02:15:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មែនក៏អី Hailey Baldwin គម្រាមធាក់ Justin ធ្លាក់ពីគ្រែ ព្រោះតែរឿងមុខ «មុន»?
ចន្លោះមិនឃើញ
ព័ត៌មានហួសចិត្តមួយបានផ្ទុះឡើង ទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់គូស្នេហ៍តារាល្បីប៉ែកអឺរ៉ុប Justin Bieber និង Hailey Baldwin។ តាមការលើកឡើងនោះ បានផ្សាយថា Hailey បានគម្រាមធាក់ Justin ពីគ្រែ ដោយសារតែតារាប្រុសរូបនេះ មុខពេញសុទ្ធតែមុន។
វិបសាយព័ត៌មាន National Enquirer បានផ្សាយថាHailey តារាម៉ូដែលវ័យក្មេង បានជំទាស់ មិនចង់ដេកជាមួយ Justin ក៏ព្រោះតែញញើតនឹងមុខសុទ្ធតែមុនរបស់គូស្នេហ៍របស់ខ្លួន។ ជារឿយៗ នាងតែងប្រាប់ Justin ឲ្យសម្អាតមុខឲ្យស្អាតសិន បើចង់ដេកលើគ្រែជាមួយនាង បើមិនដូច្នោះ នាងនឹងធាក់ចេញភ្លាម។
ក្រោយពីព័ត៌មាននោះចេញផ្សាយមិនបានប៉ុន្មានផង វិបសាយ GossipCop ក៏បានចេញមុខបញ្ជាក់ថា ព័ត៌មាននោះ ជាការប្រឌិតទាំងស្រុង យោងតាមការសាកសួរពីប្រភពជិតស្និទ្ធរបស់ Justin ផ្ទាល់។ តាមពិត Hailey មិនដែលគម្រាម Justin រឿងមិនចង់ដេកជាមួយគ្នា ដោយសារបញ្ហាមុននោះទេ។ ម្យ៉ាងវិញទៀត Justin ក៏មិនមែនទើបតែជួបបញ្ហាមុខសុទ្ធតែមុននេះ នាពេលបច្ចុប្បន្នដែរ ព្រោះវាកើតតាំងពីមុនទាក់ទងជាមួយ Hailey ទៅទៀត។
មួយវិញទៀត ទើបតែដើមខែសីហានេះ Hailey ក៏បានបង្ហោះរូបភាព ថើបគ្នាពេញដោយក្ដីសុខជាមួយគូស្នេហ៍របស់ខ្លួន អំឡុងពេលនៃដំណើរកម្សាន្តរបស់ពួកគេនៅក្នុងប្រទេសជប៉ុន។ ដូចនេះ អាចបង្ហាញច្បាស់ៗថាក្ដីស្រឡាញ់របស់នាង ចំពោះ Justin នៅតែស្ថិតស្ថេរ ហើយនាងក៏មិនញញើតនឹងប៉ះមុខប្ដីរបស់នាងដែរពេញៗដៃដែរ បើទោះមុខប្ដីសុទ្ធតែមុនក៏ដោយ៕