• 2019-08-27 02:44:02
  • ព័ត៌មាន

Maddox ទាក់ទាញចំណាប់អារម្មណ៍មហាជនកូរ៉េ ពេលបង្ហាញមុខនៅសាលាថ្ងៃដំបូង

  • 2019-08-27 02:44:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២៦ ខែ​សីហា Maddox Chivan Jolie-Pitt កូន​ប្រុស​ច្បង​របស់​ Angelina Jolie និង​ Brad Pitt បាន​បង្ហាញ​វត្តមាន​ថ្ងៃ​ដំបូង​នៅ​សកលវិទ្យាល័យ​ Yonsei University ដែល​ជា​សកលវិទ្យាល័យ​មួយ​ស្ថិត​ក្នុង​ចំណោម​សកលវិទ្យាល័យ​កំពូល​ទាំង ៣ នៅ​កូរ៉េ​ខាង​ត្បូង។

​គេ​ដឹង​ថា​ការ​ផ្លាស់​ប្ដូរ​ពី​អាមេរិក មក​រៀន​នៅ​កូរ៉េ​ខាង​ត្បូង​នេះ​គឺ Maddox មក​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ ដោយ​ម្ដាយ​​ចិញ្ចឹម​របស់​ខ្លួន​បាន​ត្រឹម​ជូន​ដំណើរ​មក​កូរ៉េ​ រួច​ក៏​ត្រូវ​ហោះ​ទៅ​អាមេរិក​វិញ​ភ្លាមៗ។ វត្តមាន​របស់ Maddox នា​ថ្ងៃ​ដំបូង អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​សារព័ត៌មាន​កូរ៉េ​ ​ហើយ​រូប​ភាព​ត្រូវ​បាន​ចែក​ចាយ​ពាស​ពេញ​បណ្ដាញ​​ទំនាក់ទំនង​ក្នុង​ប្រទេស។

​​​​​​មហាជន​កូរ៉េ​ចាប់​អារម្មណ៍​លើ Maddox ជា​ខ្លាំង ដោយ​មាន​ភាគ​ច្រើន​បាន​​សរសេរ​នូវ​មតិ​វិជ្ជមាន។ ​ពួក​គេ​ក៏​សង្ឃឹម​ថា​ Maddox អាច​នឹង​រៀន​នៅ​សកល​វិទ្យាល័យ​បាន​ដោយ​ស្ងប់​សុខ​ ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​ជុំវិញ ជាក់​ស្ដែង​គឺ​ខាង​សារព័ត៌មាន​តែ​ម្ដង៕

ចុចអាន ៖ ដំណឹង​ល្អ! Maddox ​ចេញ​ពី​អាមេរិក​ មក​រៀន​នៅ​សកល​វិទ្យាល័យ​ល្បី​នៅ​​កូរ៉េ​ខាង​ត្បូង

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់