• 2019-08-30 07:51:08
  • ជីវិតតារា

មក​មើលមុខ​មាត់​បង​ស្រី​របស់​ Rosé ពី BLACKPINK វិញ​ម្ដង​ ស្អាត​មិន​ចាញ់​គ្នា​​ទេ

  • 2019-08-30 07:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​សម្រស់​របស់ Rosé ​ក្រុម BLACKPINK បាន​ឆក់​យក​បេះ​ដូង​មនុស្ស​គ្រប់​គ្នាមិន​ថា​ប្រុសមិន​ថា​ស្រី​នោះ​ទេ ប៉ុន្តែ​ បើ​យើង​ក្រឡេក​ទៅ​មើល​សម្រស់​បងស្រីរបស់​ Rosé វិញ ពិត​ណាស់​វា​សឹង​តែ​មិន​គួរឲ្យជឿ​ថា បងប្អូន​របស់​គេ ​គ្រាន់​តែ​ជា​មនុស្ស​ធម្មតា​ម្នាក់ ប៉ុន្តែមានសម្រស់ស្រស់ស្អាតមិន​ចាញ់តារានោះទេ។

បង​ស្រី​របស់ Rosé មាន​ឈ្មោះ​ថា Alice Park កើត​នៅ​ New Zealand ប៉ុន្តែនាងបាន​ផ្លាស់​ប្ដូរ​មក​រស់​នៅ​ប្រទេស​អូស្ត្រាលី។ Alice ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ជាតិ​របស់​អូស្ត្រាលី នៅ Canberra​ ក្នុងឆ្នាំ ២០១៧ ហើយ​បច្ចុប្បន្ន​នេះ​ នាង​ជា​មេធាវី​ម្នាក់​។

Alice Park មាន​សត្វ​ចិញ្ចឹម​ ២ ក្បាល គឺ​ ឆ្មានិង​សុនខ ដែល​មាន​ឈ្មោះ​ថា «Max» ដូច​គ្នា។ Alice Park មានឈ្មោះ baebaealice នៅ​ក្នុង Instagram សព្វ​ថ្ងៃ​នាង​មាន​អ្នក​ Follow នៅ​ក្នុង រហូត​ដល់ ១៧៥,០០០ នាក់។

ផ្ទុយ​ទៅ​វិញ អ្នក​គាំ​ទ្រ​ភាគ​ច្រើន​និយាយ​ថា បង​ស្រី​របស់ Rosé មាន​មុខ​មាត់​ស្រដៀង​នឹង Jisoo​។ បើ​មិន​ប្រាប់​ថា ជា​បង​ស្រី​របស់ Rosé នោះ​ទេ គេ​នឹង​ច្រឡំ​ថា Alice ជា​បង​ប្អូន​ភ្លោះរបស់ Jisoo ជា​មិន​ខាន៕

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់