- 2019-09-11 04:13:26
- ជីវិតតារា
តារាល្បីៗទាំង ៥ នាក់នេះធ្លាប់ត្រូវ JYP បដិសេធមិនយកចូលផលិតកម្ម
- 2019-09-11 04:13:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីៗទាំង ៥ នាក់នេះធ្លាប់ត្រូវ JYP បដិសេធមិនយកចូលផលិតកម្ម
ចន្លោះមិនឃើញ
បើទោះបីតារាទាំងនេះកំពុងតែទទួលបានភាពល្បីល្បាញលំដាប់អន្តរជាតិក៏ពិតមែន ប៉ុន្តែពួកគេក៏ធ្លាប់ជួបនូវភាពបរាជ័យផងដែរ។
មុនពេលរកបានទ្រនំដ៏ពិតប្រាកដនាពេលបច្ចុប្បន្ននេះ ពួកគេក៏ធ្លាប់បានចូលប្រឡង ដើម្បីធ្វើជាអ្នកហ្វឹកហាត់នៅក្នុងផលិតកម្មយក្ស JYP ប៉ុន្តែត្រូវបានគេបដិសេធ។ ដូចនេះ សូមមកដឹងដូចតទៅ ថាតើតារាល្បីណាខ្លះធ្លាប់ត្រូវបាន JYP បដិសេធមិនយកចូលផលិតកម្ម៖
១. J-Hope ក្រុម BTS
កាលពីឆ្នាំ ២០០៩ J-Hope បានប្រឡងចូលផលិតកម្ម JYP ប៉ុន្តែ សមាជិក BTS រូបមិនត្រូវបានខាងផលិតកម្មឲ្យចុះកុងត្រានោះទេ ពោលគឺ ខាងផលិតកម្មមិនទទួលយក J-Hope។ ក្នុងឆ្នាំ ២០១០ តារារូបនេះក៏បានក្លាយអ្នកហ្វឹកហាត់របស់ផលិតកម្ម Big Hit ពេញសិទ្ធិ ហើយក៏បានក្លាយសមាជិករបស់ BTS។
២. Xiumin ក្រុម EXO
ឆ្នាំ ២០០៨ Xiumin ក៏បានចូលទៅប្រឡងក្នុងផលិតកម្មនេះដែរ តែក៏ត្រូវបានផលិតកម្មមិនទទួលយក។
៣. DEAN
តារាចម្រៀងទោលបានទៅប្រឡងចូល JYP កាលពីអាយុ ១៧ ឆ្នាំ ហើយក៏បានត្រូវគេបដិសេធដូចគ្នា។
៤. Yuju ក្រុម GFRIEND
សមាជិកសម្លេងខ្ពស់របស់ GFRIEND រូបនេះ នាងបានចូលប្រឡងក្នុងកម្មវិធី K-Pop Star ខណៈដែល YG សរសើរពីសមត្ថភាពរបស់នាង តែ Yuju ក៏ត្រូវបាន Park Jin Young រិះគន់យ៉ាងខ្លាំងពីសម្លេង និងការរាំ។ បន្ទាប់មក នាងក៏ត្រូវបានគេទម្លាក់ពីកម្មវិធី។
៥. IU
មុននឹងឈានមកដល់ថ្ងៃនេះ IU បានទៅប្រឡងច្រៀង ២០ដង ក្នុងនោះក៏មាន JYP ផងដែរ។ យ៉ាងណាមិញ Park Jin Young ក៏បានបង្ហាញភាពស្ដាយក្រោយផងដែរ ដែលមិនបានរើសយកនាងចូលផលិតកម្មរបស់ខ្លួន៕