• 2019-09-11 05:00:00
  • ព័ត៌មាន

ល្បីថា​តារាប្រុសទាំងនេះ សម្លេងផ្អែមដូចទឹកស្ករ

  • 2019-09-11 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនត្រឹម​តែ​មាន​ទេពកោសល្យ​ក្នុងការ​សម្ដែង​ ប៉ុណ្ណោះទេ​ តារា​ប្រុស​ទាំង​ ៤​នាក់​របស់ថៃ​នេះ​ ក៏ត្រូវ​អ្នក​គាំទ្រ​កោតសរសើរ​ស្ទើរ​គ្រប់គ្នា​ថា​មាន​សម្លេង​ពីរោះ​ក្រអួន​ ទាំង​និយាយ​ និង​ច្រៀង។

១. Nadech Kugimiya

សម្លេង​របស់​តារា​ប្រុស​រូបនេះ​ ពេល​និយាយម្ដងៗ​តែង​ធ្វើ​ឲ្យនារីៗលួច​ពេញចិត្ត។ កត្តា​នេះ​ហើយ​ ក៏​អាច​និយាយ​បាន​ថា​ នៅពេល​រឿង​លោក​ចេញ​ម្ដងៗ អ្វី​ដែល​គេ​ចង់​ឮ​នោះ​ គឺ​សម្លេង​ចេញ​ពីការសន្ទនា​ក្នុង​ខ្សែភាពយន្តរបស់​ Nadech។ ដោយសារ​តែ​សម្លេង​ពីរោះ​បែប​នេះ​ហើយ​ ទើប​ Nadech តែង​ត្រូវ​ផលិតករ​ភាពយន្ត​ឲ្យ​លោក​ច្រៀង​ដាក់​រឿង​ស្ទើរ​មិនរំលង​មួយរឿងណា។

២. Nine Naphat

ឯតារា​ប្រុស​កើត​ឆ្នាំ ១៩៩៦រូបនេះ​វិញ​ សម្លេង​ឡើង​គ្រលរ​ បង្កប់​ភាព​ផ្អែមល្ហែម​ទន់ភ្លន់​ ពង្រាយ​មន្តស្នេហ៍គួរសម។ ក្រៅ​ពី​សម្ដែង​ Nine ក៏​មាន​ដុង​ខាង​ច្រៀង​ដែរ ហេតុនេះ​ទើប​អ្នកគាំទ្រ​ទាយ​ថា​មិន​យូរ​មិនឆាប់ កម្លោះ​ម្នាក់​នេះ​នឹង​បន្ថែមអាជីពជា​អ្នក​ច្រៀង​ទៀត​មិនខាន។

៣. Weir Sukollawat

ទឹកដម​នៃ​សម្លេង​របស់​តារា​ប្រុស​កម្ពស់​ខ្ពស់​រូបនេះ​ ក៏​បាន​ចាប់​ចិត្ត​ Fan ដកចិត្តមិនរួច​ និយាយ​ឲ្យ​ស្រួល​ស្ដាប់​ គឺ​លង់​នឹង​សម្លេង​របស់​ Weir តែម្ដង។ អម​ជាមួយ​ចរិត​នៃ​តួអង្គ​នីមួយៗទៀត​ រឿង​អី​គេ​មិន​បាក់ចិត្ត​ស្រឡាញ់​តារា​ប្រុសរូបនេះ។

៤. Tik Jesdaporn

គិត​ពីទឹកមុខ​របស់​ Tik ត្បិត​ជា​តារា​ជើង​ចាស់​វ័យ​ច្រើន​មែន​ តែ​នៅ​តែ​បង្កប់​មន្តស្នេហ៍ ហើយ​និយាយ​ពី​ទឹកដៃសម្ដែង​វិញ​ រឹត​តែ​ពិសេស​មិនងាយ​តារា​ជើង​ថ្មី​ផ្ដួល​បាន​ស្រួល។ ប៉ុន្តែ​បើ​លើក​ពី​ការ​និយាយ​ស្ដី​របស់​ Tik ក៏​ផ្អែម​ទន់ភ្លន់​ទៅ​ទៀត​ ដូចនេះ​អាច​និយាយ​បាន​ថា​វា​ក៏ជាភាពទាក់ទាញ​ប្រចាំរបស់​លោក​ដែរ៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់