• 2019-09-12 07:17:07
  • ព័ត៌មាន

Maddox ទម្លាក់ទឹកមុខ ពេលសួរដល់ Brad Pitt

  • 2019-09-12 07:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​អំឡុង​ពេល​ស្ថិត​នៅ​សកលវិទ្យាល័យ Yonsei University នៅ​ឯ​កូរ៉េ​ខាង​ត្បូង​ Maddox បាន​និយាយ​ទៅ​កាន់​អ្នក​កាសែត ក្នុង​បទ​សម្ភាសន៍​កម្រ​មួយ​ជុំវិញ​​ជីវិត និង​ការ​រស់​នៅ​របស់​ខ្លួន។

ពេល​ដែល​សួរ​ថា​បង​ប្អូន​របស់​ខ្លួន​ទាំង​ ៥ នាក់ ពេញ​ចិត្ត​នឹង​ការ​ផ្ទេរ​មក​រៀន​​ឆ្ងាយ​ពី​​ផ្ទះ​របស់​ខ្លួន​ ឬ​អត់​នោះ Maddox បាន​ឆ្លើយ​តប​ថា ៖ "ហ្នឹង​ហើយ​ ខ្ញុំ​គិត​ថា​អ៊ីចឹង​ហើយ​”។ យ៉ាងណាក្ដី​ ពេល​និយាយ​ដល់​ទំនាក់ទំនង​ជា​មួយ​ឪពុក​របស់​ខ្លួន Brad Pitt យុវជន ១៨ ឆ្នាំ​រូប​នេះ ហាក់​បាន​ប្រែ​ប្រួល​ទឹក​មុខ និង​បាន​ឆ្លើយ​តប​ខ្លីៗ​នឹង​សំនួរ។

អ្នក​កា​សែត​បាន​សួរ​ Maddox ថា​ឪពុក​របស់​ខ្លួន​នឹង​មាន​គម្រោង​មក​លេង​រូប​គេ​នៅ Yonsei ឬ​អត់ រូប​គេ​បាន​តប​វិញ​ថា ៖ "ខ្ញុំ​មិន​ដឹង​​រឿង​ហ្នឹង មិន​ដឹង​ថា​កើត​មាន​រឿង​អ្វី​ឡើយ​”។ ក្រោយ​មក​ទៀត​ Maddox បាន​ឆ្លើយ​នឹង​​ដែល​សួរ​ថា​ទំនាក់ទំនង​​ជា​មួយ​នឹង Brad Pitt បាន​ចប់​ដាច់​ស្រេច​ឬ​យ៉ាង ដែល​ Maddox បាន​និយាយ​ ៖ "អ្វី​ដែល​បម្រុង​នឹង​កើត​ឡើង វា​នឹង​កើត​ឡើង”។

​ប៉ុន្តែ Maddox ប្រែ​ជា​ស្រស់​ស្រាយ​វិញ​ពេល​និយាយ​អំពី​ការ​ចូល​រៀន​នៅ​សកល​វិទ្យាល័យ។ ពេល​នេះ Maddox កំពុង​រៀន​ភាសា​កូរ៉េ​​ ហើយ​មិន​ទាន់​ច្បាស់​អំពី​ផែនការ​អនាគត​នៅ​ឡើយ​ទេ។

គួរ​រំលឹក​ថា​ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ TMZ បាន​ឲ្យ​ដឹង​ថា Angelina Jolie បាន​ដាក់​ពាក្យ​លែងលះ​នឹង Brad Pitt ក្នុង​ឆ្នាំ ២០១៦ បន្ទាប់​ពី Brad Pitt បាន​វាយ​ Maddox នៅ​លើ​យន្តហោះ ពេល​ហោះ​ពី​បារាំង​ទៅ​ផ្ទះ។ ប្រភព​និយាយ​ថា​ Brad Pitt ពេល​នោះ​គឺ​ស្រវឹង។ Brad និង​ប្រពន្ធ​​បាន​តឹង​​សរសៃ​ក​ដាក់​គ្នា​ ហើយ​ Brad ​​បាន​វាយ​ Maddox ពេល​​ដែល​ Maddox ​ចង់​​សម្រប​សម្រួល​​ឪពុក​ម្ដាយ​ខ្លួន។ ដោយ​សារ​មិន​ចង់​ឲ្យ​ Brad ជះ​ឥទ្ធិពល​អាក្រក់​ដល់​កូន ទើប​ Angelina សម្រាប់​ចិត្ត​ចែក​ផ្លូវ​គ្នា។ កាល​ពី​ថ្មីៗ​នេះ​ដែរ Brad Pitt បាន​សារភាព​ចំពោះ NY Times ថា​ ធ្លាប់​ជា​អ្នក​ប្រមឹក​ម្នាក់​ មុន​ចែក​ផ្លូវ​ជា​មួយ Angelia៕

ចុចអាន ៖ Kylie Jenner បង្ហោះរូប​ននលគោក​មួយសន្លឹក ផ្ទុះ Instagram

ប្រភព៖ Usmagazine ប្រែ​សម្រួល៖ សុខហេង

មតិយោបល់