• 2019-09-17 06:50:10
  • ជីវិតតារា

តារា​ជប៉ុន ធ្លាក់ខ្លួនបម្រើភ្ញៀវនៅភោជនីយដ្ឋាន (វីដេអូ)

  • 2019-09-17 06:50:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន​ SETN កាល​ពី​ពេល​កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា​តារា​ចម្រៀង និង​តារា​សម្ដែង​ជប៉ុន Haruka Shimazaki ត្រូវ​បាន​​គេ​ប្រទះ​ឃើញ​ធ្វើ​ការ​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​ ដែល​កាន់​កាប់​ដោយ​​ Mayumi Uchida អតីត​សមាជិក​រួម​ក្រុម​ AKB48 ជា​មួយ​គ្នា។

មិន​មែន​មាន​តែ​ Haruka នោះ​ទេ អតីត​សមាជិក​ក្រុម AKB48 មួយ​ចំនួន​ទៀត​ ក៏​បាន​មក​ធ្វើ​ការ​នៅ​ភោជនីយដ្ឋាន​នេះ​ផង​ដែរ។ កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ Haruka ហាក់​ស្ងប់ស្ងាត់​បំផុត​ក្នុង​វិស័យ​សិល្បៈ។ ពេល​ដែល​ចាក​ចេញ​ពី​ក្រុម AKB48 នាង​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សារព័ត៌មាន និង​អ្នក​គាំទ្រ​ដូច​មុន​នោះ​ទេ។

Haruka វ័យ ២៥ ឆ្នាំ បាន​ចូល​ក្នុង​ក្រុម​ចម្រៀង​ជប៉ុន AKB48 នៅ​ឆ្នាំ ២០០៩ និង​បាន​ក្លាយ​ជា​តួ​អង្គ​សំខាន់​ក្នុង MV របស់​ក្រុម​កាល​ពី​ឆ្នាំ ២០១៥។ នៅ​ឆ្នាំ ២០១៦ នាង​បាន​ចេញ​ពី​ក្រុម សាក​ល្បង​ធ្វើ​ការ​សម្ដែង​វិញ​ម្ដង ប៉ុន្តែ​មិន​ជោគជ័យ​ជា​ដុំ​កំភួន​នោះ​ទេ៕​​

វីដេអូដែលគេថតបាន ៖

ចុចអាន ៖ តារា​កូរ៉េ​៧​រូប​ដែល​ស្អាត​ខ្លាំង​ដល់​ថ្នាក់ ថត​ពី​ជ្រុង​ណា​ក៏​ស្អាត

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់