- 2019-09-17 07:09:02
- ព័ត៌មាន
ប្អូនប្រុសរបស់ Emma ធំឡើងកាន់តែសង្ហា ជាទីប្រាថ្នារបស់នារីៗមិនតិចទេ
- 2019-09-17 07:09:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្អូនប្រុសរបស់ Emma ធំឡើងកាន់តែសង្ហា ជាទីប្រាថ្នារបស់នារីៗមិនតិចទេ
ចន្លោះមិនឃើញ
Emma Watson ត្រូវបានចាត់ទុកថាជាតារាស្រីវ័យដែលជាទីស្រឡាញ់របស់មហាជនជាច្រើនជុំវិញពិភពលោក តាមរយៈសមត្ថភាពសម្ដែង និងការបង្ហាញមុខក្នុងពិភពសិល្បៈតាំងតែពីនៅជាកុមារី។ ក្រៅពីពេញចិត្ត Emma គ្រប់គ្នាក៏មិនភ្លេចចាប់អារម្មណ៍ប្អូនប្រុសរបស់នាងដែរ គឺ Alex Watson។
Alex ប្អូនប្រុសរបស់ Emma ដែលមានឈ្មោះពេញ Alexander Chris Watson កើតថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ១៩៩២។ លោកក៏ដូចបងស្រីដែរ មានន័យថាជាតួសម្ដែងម្នាក់ដែរក្នុងរឿង "Harry Potter” ប៉ុន្តែជាតួតូចទេ។
ទល់ពេលបច្ចុប្បន្នអាយុកាលចេះតែដើរទៅមុខ ងាកមកមើលសម្រស់របស់ Alex វិញក៏សង្ហាគួរជាទីពេញចិត្តរបស់មហាជន ពង្រាយមន្តស្នេហ៍មិនធម្មតា។ ជាមួយកម្ពស់ ១៨១សង់ទីម៉ែត្រ លោកក៏បានក្លាយជាតារាម៉ូដែលកំពុងមានសក្ដានុពលម្នាក់ប្រចាំប៉ែកអឺរ៉ុប ដែលត្រូវប៉ាន់នឹង Brand ល្បីៗមិនស្ទើរទេ៕