- 2019-09-19 09:13:38
- ព័ត៌មាន
នារីដែលបង្ហោះជេរ គឺជាសង្សារនឹងគ្នា ឥឡូវ សុវណ្ណគីរី ចេញមកតបវិញហើយ
- 2019-09-19 09:13:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីដែលបង្ហោះជេរ គឺជាសង្សារនឹងគ្នា ឥឡូវ សុវណ្ណគីរី ចេញមកតបវិញហើយ
ចន្លោះមិនឃើញ
លោក មូល សុវណ្ណគីរី ដែលម្សិលមិញត្រូវបាននារីស្រស់ស្អាតមួយរូបបង្ហោះសារជេរចាស់ដៃ ដោយមានទាំងប្រើពាក្យ "អា មឹង" ទៀតផងនោះ ឥឡូវនៅរសៀលនេះ លោកបានចេញសារឆ្លើយតបវិញហើយ។
នៅក្នុងសារលើហ្វេសប៊ុកប្រមាណ៦នាទីមុននេះ លោក សុវណ្ណគីរី បានបញ្ជាក់ឲ្យដឹងថា នារីស្រស់សោភាជាម្ចាស់សំណេរថ្កោលទោសលោក គឺជាអតីតសង្សារនឹងគ្នា ខណៈដែលមុននេះ មិនមាននរណាដឹងឡើយថា ពួកគេត្រូវជាអ្វីហ្នឹងគ្នា។
ដោយឡែកចំពោះពាក្យប្រមាថរបស់អតីតមិត្តស្រីចំពោះលោកវិញ ក្នុងចម្លើយតបដែលមានក្នុងសារ លោក គីរី មិនបានបកស្រាយថា អ្វីដែលខាងស្រីលើកឡើងពិតឬមិនពិតនោះទេ។ ខ្លឹមសាររបស់បង្កប់ក្នុងសំណេរ គឺលោកគ្រាន់តែចង់ឲ្យការបែកគ្នារវាងពួកគេ ប្រព្រឹត្តទៅដោយល្អៗ ជាជាងឈ្លោះប្រកែក ហែកហួរគ្នា ព្រោះពួកគេធ្លាប់មានអនុស្សាវរីយ៍ល្អជាច្រើន។
"ជាសង្សានឹងគ្នាយើងអាចនិយាយថាយ៉ាងម៉េចក៏បានតែមានតែម្យ៉ាងពេលស្រលាញ់គ្នាគឺដោយសាររូបភាពល្អៗ ក៏នៅតែចាំអ្វីដែលល្អនៅពេលបែកក៏សុំបែកដោយល្អៗ មិនប្រកែក មិនតតាំងមិនចង់ឈ្លោះ មិនចង់ឈ្នះ ព្រោះយកភាពស្រលាញ់ពីមុនមកគិត មានតែអាណិតអ្នកទៅវិញនោះទេ មើលថែខ្លួន ឈឺត្រូវទៅពេទ្យថែមើលក្រពះអ្នកអោយជា មិនថាមានរឿងអី ក៏យើងជាមនុស្សធ្លាប់ស្រលាញ់គ្នា...”។
អតីតហ្វ្រេសស៊ី បានបន្តថា ទោះជាគ្រប់គ្នា អាចគិតលោកក្នុងផ្លូវអាក្រក់ ក្រោយឃើញការចោទប្រកាន់របស់អតីតសង្សារ ប៉ុន្តែលោកថា អាក្រក់យ៉ាងណា ក៏លោកមិនតបដោយការនិយាយមិនល្អពីមនុស្សដែលលោកធ្លាប់ស្រឡាញ់នោះដែរ៕
អាន៖ ក្ដៅណាស់! ស្រីស្អាតម្នាក់ ព្រលះអតីតហ្វ្រេសស៊ី មូល សុវណ្ណគីរី មិនប្រណី