• 2019-09-20 08:06:02
  • ព័ត៌មាន

HyunA សើយសំពត់លើឆាក ទទួលបានមតិរិះគន់ពីជនជាតិចិន

  • 2019-09-20 08:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃ្លា​ដែល​កំពុង​តែ​ពេញ​និយម​​ក្នុង​ពេល​នេះ​លើ​បណ្ដាញ​សង្គម​ចិន Weibo គឺ​ឃ្លា​ថា "HyunA សើយ​សំពត់​លើ​ឆាក” រួម​ជា​មួយ​នឹង​អត្ថបទ​ជា​ច្រើន​ពី​វិបសាយ​ចិន ដែល​ផ្សព្វផ្សាយ​អំពី​រូបភាព​ចលនា​របស់​តារា​ស្រី​រូប​នេះ។

រឿង​រ៉ាវ​ទាក់ទង​នឹង​សើយ​សំពត់​របស់ HyunA ទទួល​បាន​ការ​ចុច​ Share និង Comment រាប់​ពាន់​ដង។ ប្រជាជន​ចិន​បាន​បង្ហាញ​មតិ​អវិជ្ជមាន​ជា​ច្រើន​លើ​សកម្មភាព​របស់​តារា​ស្រី​កូរ៉េ។ មាន​ការ​សរសេរ​មតិ​ដូច​ជា "សឹង​មិន​ជឿ​នឹង​ភ្នែក” "Concept សិចស៊ី និង​ស្រើប​ស្រាល​គឺ ២ ខុស​គ្នា​​HyunA ដូច​ជា​ជ្រុល​ពេក​ហើយ​” "មើល​ទៅ​ដូច​ជា​មិន​ថ្លៃ​ថ្នូរ” "ពេល​បង្ហាញ​លើ​ដំបូង​គឺ​អចេតនា ហើយ​នេះ​គឺ​ចេតនា​តែ​ម្ដង”។

អំឡុង​ពេល​ជា​មួយ​គ្នា​នោះ វិបសាយ​ចិន​ក៏​បាន​សើ​រើ​នូវ​សកម្មភាព​​សិចស៊ី​ពី​មុនៗ​របស់​ HyunA ពេល​ឡើង​សម្ដែង​លើ​ឆាក​ផង​ដែរ៕

ចុចអាន ៖ តារា​ជប៉ុន ធ្លាក់ខ្លួនបម្រើភ្ញៀវនៅភោជនីយដ្ឋាន

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់