• 2019-09-25 03:00:00
  • ជីវិតតារា

Song Joong Ki ចាប់​ផ្ដើម​ស្គម និង​ចាស់​ខ្លាំង​ក្រោយ​លែងលះ

  • 2019-09-25 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុស​ពី​អតីត​ភរិយា ដែល​ជា​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Song Hye Kyo ក្រោយ​លែងលះ​កាន់​តែ​ស្អាត​នោះ តារា​សម្ដែង​ប្រុស​ជួរ​មុខ Song Joong Ki ត្រូវ​គេ​វាយ​តម្លៃ​ថា​ធ្លាក់​សម្រស់​ជាង​មុន​ខ្លាំង។

តារា​សម្ដែង​ប្រុស​លំដាប់ A កូរ៉េ Song Joong Ki ត្រូវ​បាន​បុគ្គលិក​របស់​ខ្លួន បង្ហោះ​វីដេអូ​របស់​លោក ក្នុង​ឱកាស​ខួប​កំណើត​លើក​ទី​៣៤​របស់​តារា​រូប​នេះ។ នៅ​ក្នុង​វីដេអូ ប្រុស​ស្អាត​រូប​នេះ បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ដល់​ទឹក​ចិត្ត​របស់​ពួក​គេ ទាំង​ភ្នែក​រលីងរលោង។

បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​មាន​ទឹក​មុខ​ញញឹមញញែម​ក៏​ពិត​មែន តែ​មុខ​របស់​តួ​រឿង ម្ចាស់​ព្រះ​អាទិត្យ គឺ​មាន​សភាព​ទ្រុឌទ្រោម​ជាង​មុន​ខ្លាំង ដោយ​មុខ​ផត និង​ស្រក​សាច់​ខ្លាំង​ណាស់​ហាក់​ដូច​គេង​មិន​លក់។ នៅ​ក្នុង​សារ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន តារា​កើត​ឆ្នាំ​១៩៨៥ បាន​សរសេរ​ថា ខ្ញុំ​នឹង​ជម្នះ​ភាព​ឈឺចាប់ ហើយ​ពង្រឹង​សមត្ថភាព​សម្ដែង​បន្ថែម​ទៀត ដើម្បី​មាន​ស្នាដៃ​ល្អ​ដល់​ទស្សនិកជន។

ខុស​ពី​អតីត​ប្រពន្ធ​របស់​ខ្លួន ដែល​ជា​តារា​សម្ដែង​ស្រី Song Hye Kyo ទោះ​ក្រោយ​លែងលះ ក៏​គេ​នៅ​ប្រទះ​ថា​នាង​នៅ​តែ​ស្អាត​នោះ តារា​ប្រុស​ខាង​លើ ត្រូវ​គេ​វាយ​តម្លៃ​ថា ប្រហែល​ជា​ពិបាក​ចិត្ត​មិន​តិច​ឡើយ៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Caramel

មតិយោបល់