• 2019-09-30 04:00:00
  • ព័ត៌មាន

ក្រុម​ចម្រៀង​ស្រី​ទាំង​នេះ​បាត់​មុខ​ច្រើន​ថ្ងៃ​ជាង​គេ​ក្រោយ​ចេញ​អាល់​ប៊ុម​ចុង​ក្រោយ​ហើយ

  • 2019-09-30 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជា​ច្រើន​បាន​ត្រឡប់​មក​វិញ​ជាមួយ​នឹង​បទ​ចម្រៀង​ថ្មី​យ៉ាង​តិច​ ៣ ដង​ក្នុង​ ១ ឆ្នាំ ខណៈ​ដែរ​ ក្រុម​តារា​ចម្រៀង​ស្រី​មួយ​ចំនួន​ប្រើ​ពេល​ច្រើន​ខែ​ណាស់ ដើម្បី​ចេញ​អាល់​ប៊ុម​ថ្មី​ម្ដងៗ​។

ដោយ​ឡែក​ក្រុម​តារា​ចម្រៀងស្រី​ល្បី​ឈ្មោះ​ TWICE បានជាប់​ឈ្មោះ​លើ​គេ ដោយ​​ចេញ​អាល់​ប៊ុម​ថ្មី​ ៤ ខែ​ម្ដង​ក្រោយ​ចេញ​ចម្រៀង​ចាស់​។ ចំណែក​ឯ ក្រុម​ Berry Good វិញ​ជា​ក្រុម​នារី​ដែល​ប្រើ​រយៈពេល​យូរ​ជាង​គេ​ក្នុង​ការ​ត្រឡប់​មក​វិញ​ជាមួយ​នឹង​បទ​ថ្មី។

ខាងក្រោម​នេះ​ ជា​ចំនួន​ថ្ងៃ​ដែល​ក្រុម​នារី​កូរ៉េ​ដែល​បាន​បាត់​មុខ​ ក្រោម​ត្រឡប់​ជាមួយ​នឹង​បទ​ចាស់​៖

១. Berry Good មាន​រយៈពេល​ ២៧៩ ថ្ងៃ

២.Apink មាន​រយៈពេល​ ២៣៧ ថ្ងៃ

៣. Gugudan មាន​រយៈពេល​ ២៣៧ ថ្ងៃ

៤. BLACKPINK មាន​រយៈពេល​ ២២៨ ថ្ងៃ

៥. AOA មាន​រយៈពេល​ ២១៧ ថ្ងៃ

៦. MOMOLAND មាន​រយៈពេល​ ២១០ ថ្ងៃ

៧.MAMAMOO មាន​រយៈពេល​ ១៩២ ថ្ងៃ

៨. DIA មាន​រយៈពេល​ ១៨៤ ថ្ងៃ

៩. LABOUM មាន​រយៈពេល​ ១៦៨ ថ្ងៃ

១០. CLC មាន​រយៈពេល​ ១៦៥ ថ្ងៃ

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់