• 2019-09-25 08:16:04
  • ព័ត៌មាន

លេងឈុតធំហើយ!​ EXO, Red Velvet និង​ NCT នឹងវិលវិញក្នុងពេលឆាប់ៗ

  • 2019-09-25 08:16:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​ សហនាយកប្រតិបត្តិ​របស់​ផលិតកម្ម​ SM លោក​ Kim Young Min បាន​បង្ហើប​ពី​គម្រោង​ធំៗ​ជា​ច្រើន​ដែល​ត្រៀម​រៀបចំ​ជូន​អ្នក​គាំទ្រទាំងអស់​របស់​ផលិតកម្មនូវ​ការ​វិល​ត្រឡប់​មក​វិញ​របស់​តារារបស់​ខ្លួន។

លោក​ Kim Young Min

ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​ SM រូបនេះ​បាន​ប្រាប់​​ថា​ ក្នុងឆ្នាំ​នេះ​ ផលិតកម្ម​ SM ផ្ដោត​ខ្លាំង​លើ​គម្រោង​ថ្មីៗ​សម្រាប់​​ឆមាស​ទី ២​។ តារា​របស់​ SM អាច​លក់​អាល់ប៊ុម​បាន​ ១,៤លានដុំ នៅ​ក្នុង​ឆមាសទី ១​ប្រចាំ​ឆ្នាំ ២០១៩ ដូចនេះ​វា​ហាក់​ដូចជា​នៅ​មាន​កម្រិត​ខ្សោយ​បន្តិច មិនទាន់​ហក់ខ្លាំង​នោះទេ។ ប៉ុន្តែ​ប្រសិន​បើ​ EXO, NCT និង​ Red Velvet ចេញ​អាល់ប៊ុម​ថ្មីៗ​នៅ​ឆមាសទី​២នេះ​ ដូចនេះ​វា​នឹង​មិនមាន​បញ្ហា​ចោទ​ខ្លាំង​ឡើយ​ សម្រាប់​កំណើន​ការ​លក់​ប្រចាំ​ឆ្នាំ។ ក្នុង​នោះ​ នៅ​ឆ្នាំក្រោយ​ ខាង​ផលិតកម្ម​ក៏​នឹង​មាន​គម្រោង​បង្ហាញ​មុខ​ក្រុម​ប្រុស​ស្រី​ជើង​ថ្មី ២ក្រុម​ទៀត ហើយ​រំពឹង​ថា​នឹង​អាច​ស្ដារប្រជាប្រិយភាព​បាន​ជា​បន្តទៀត។

ដូចនេះ​សរុបមកវិញ នៅ​ចុង​ឆ្នាំ​នេះ​ EXO, Red Velvet និង​ NCT នឹង​មានឱកាសវិល​មក​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​ជាថ្មី ហើយ​សម្រាប់​ឆ្នាំ ២០២០ ក្រុម​ថ្មី ២ក្រុមទៀតក៏​នឹង​ស្វាគមន៍ពិភព K-Pop បន្តពីរៀមច្បងទាំង​អស់​ដែល​កំពុង​សាងភាព​ល្បីល្បាញ​ក្នុង​ផលិតកម្មយក្ស SM៕

EXO
Red Velvet
NCT

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់