- 2019-10-01 03:28:26
- ចម្រៀង
បទចម្រៀង K-POP ទាំងនេះការពិតសុទ្ធតែជាបទចាស់ៗតែយកមកធ្វើឡើងវិញ
- 2019-10-01 03:28:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទចម្រៀង K-POP ទាំងនេះការពិតសុទ្ធតែជាបទចាស់ៗតែយកមកធ្វើឡើងវិញ
ចន្លោះមិនឃើញ
បទចម្រៀង K-POP ដែលប្រិយមិត្តស្ដាប់អស់រយៈពេលជាច្រើនឆ្នាំនោះ ការពិតបទចម្រៀងខ្លះគឺត្រូវបានតារាចម្រៀង K-POP ល្បីៗជាច្រើនយកមកច្រៀងនិងសម្ដែងសាជាថ្មី។
បទចម្រៀងទាំងនោះ ត្រូវបានយកមកកែសាច់ភ្លេងបន្តិចបន្តួច និងខ្លះក៏បានកែនូវទំនុកច្រៀងផងដែរ ព្រមទាំងមានក្បាច់រាំយ៉ាងរស់រវើកថែមទៀតផង។
យើងសង្កេតឃើញថា មានបទល្បីជាច្រើនដូចជា៖ បទ «Hot Summer» ដោយ F(x) «Holler» ដោយ Girls' Generation TTS «Be Natural» ដោយ Red Velvet «Whatta Man» ដោយ IOI និងមានបទល្បីជាច្រើនទៀត ដែលជាបទត្រូវបានទិញកម្មសិទ្ធយកមកធ្វើសារជាថ្មី។
តោះ! ទស្សនាពីភាពខុសគ្នារវាងបទដើមនិងបទដែលត្រូវបានយកមកធ្វើថ្មី៖
«Mercy» ដោយ Duffy
«Dancing Queen» ដោយ Girls' Generation
«Run Devil Run» ដោយ KE$SHA
«Run Devil Run» ដោយ Girls' Generation
«Holla» ដោយ Mohamed Ali
«Hello» ដោយ SHINee
តើប្រិយមិត្តមានស្គាល់បទផ្សេងទៀតឬទេ ក្រៅពីបទខាងលើ?