- 2019-10-02 03:59:31
- ជីវិតតារា
ប្រភពផ្ទៃក្នុងបង្ហើបអំពីស្ថានភាព Selena ក្រោយដឹងដំណឹងរៀបការរបស់ Justin
- 2019-10-02 03:59:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភពផ្ទៃក្នុងបង្ហើបអំពីស្ថានភាព Selena ក្រោយដឹងដំណឹងរៀបការរបស់ Justin
ចន្លោះមិនឃើញ
ប្រភពមួយបានផ្ដល់ដំណឹងផ្ដាច់មុខដល់សារព័ត៌មាន US Weekly ថា Selena Gomez កំពុងមានសុខភាពល្អផ្នែកផ្លូវចិត្ត ទោះមានដំណឹងអំពីការរៀបការរបស់អតីតគូស្នេហ៍ខ្លួនក្ដី។
ប្រភពបានលើកឡើងថា ៖ "នាងស្ថិតក្នុងស្ថានភាពល្អបំផុតមួយ។ នាងបានដើរលេងជាមួយមិត្តភក្តិចាស់ៗ និងក្រុមគ្រួសារ ហើយកំពុងគេចចេញពីភ្លើងពណ៌នៃឆាក រួមទាំងកន្លែងសាធារណៈ ដែលធ្វើឲ្យនាងមានអារម្មណ៍ធុញថប់ និងមិនស្រូលចិត្ត”។
ពេលសួរដល់រឿងរ៉ាវស្នេហា ប្រភពបានបញ្ជាក់ថាម្ចាស់បទ "Bad Liar” គឺបើកទ្វារបេះដូងព្រមទទួល ប៉ុន្តែវាមិនមែនជារឿងអាទិភាពសម្រាប់នាងនោះទេ ដោយពេលនេះគឺនាងកំពុងផ្ដោតលើខ្លួនឯង និងរីករាយនឹងជីវិតរបស់ខ្លួន ហើយកំពុងព្យាយាមត្រឡប់ក្លាយជា Selena ចាស់ មុនពេលដែលស្គាល់ Justin។
គួរដឹងថា Justin Bieber បានរៀបការជាមួយ Hailey Baldwin ជាលើកទីពីរនៅថ្ងៃទី ៣០ ខែកញ្ញា ជាអាពាហ៍ពិពាហ៍ពេញលេញមួយ ដែលមានការចូលរួមពីសាច់ញាតិ និងមិត្តជិតស្និទ្ធរបស់អ្នកទាំងពីរ៕
ចុចអាន ៖ ១០ឆ្នាំដ៏មានន័យ! Hailey ប្ដូរពីអ្នកគាំទ្រក្លាយជាប្រពន្ធពេញច្បាប់របស់ Justin