• 2019-10-03 03:50:43
  • ព័ត៌មាន

គម្រប់​ខួប​ស្រលាញ់​គ្នា ៦​ឆ្នាំ​ តើ​ Kimberley ទទួល​បាន​​កាដូអ្វី​ពី Mark Prin?

  • 2019-10-03 03:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​២២ កន្លង​ទៅ​ kim និង Prin បាន​ធ្វើ​ការ​គម្រប់​ខួប​រយៈ​ពេល​ ៦ឆ្នាំ​ សម្រាប់​ការ​ស្រលាញ់​គ្នា​របស់​អ្នក​ទាំង​ពី​រ​ ក្នុង​ឧកាស​ដ៏​ពិសេស​នោះ​។

នៅ​ក្នុង​នោះ​ផង​ដែរ សម្រាប់​ការ​ស្រលាញ់​គ្នា​អស់​រយៈ​ពេល​ជា​យូរ​ឆ្នាំ​មក​នេះ​ តើ​អ្នក​ទាំង​ពីរ​មាន​មាន​ការ​ដូរ​អ្វី​ទៅ​ឲ្យ​គ្នា​ សម្រាប់​ការ​បង្ហាញ​ពី​ក្ដី​ស្រលាញ់។ នៅ​ក្នុង​ការ​សាក​សួរ​ពី​ចំណុច​នេះ​ ក្នុង​កម្ម​វិធី​ ដែល​ Kimberley បាន​ចូល​រួម​ នាង​បាន​ប្រាប់​ថា​ នៅ​ក្នុង​ថ្ងៃ​គម្រប់​ខួប​មួយ​នេះ​ Mark បាន​ឲ្យ​កង​ដៃ​ទៅ​នាង ហើយ​ kim ក៏បាន​ឲ្យ​របស់​មួយ​ចំនួន​ទៅ​វិញ​ដែរ​ ​។

សម្រាប់​ការ​ស្រលាញ់​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ​ អ្នក​ទាំង​ពីរ​មិន​ចង់​បាន​អ្វី​ធំ​ដុំ​នោះ​ទេ​ ត្រឹម​តែ​រក្សា​វា​ឲ្យ​បាន​យូរ។ រី​ឯ​រឿង​រៀប​ការ​ kim-Mark មិន​ទាន់​គិត​នៅ​ឡើយ​ទេ​ ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​មាន​ការ​រវល់​រៀង​ខ្លួន​ទៅ​លើ​ការងារ។

ប្រភព៖ Thai Update ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា

មតិយោបល់