• 2019-10-08 09:53:17
  • ព័ត៌មាន

លេងមួយអស់ដៃហ្មង! រ៉េត ស៊ូហ្សាណា ប៉ះ រ៉ូលីន និងតារាល្បីៗច្រើនទៀត ត្រៀមអុកឡុកអ្នកបាត់ដំបងចុងសប្ដាហ៍នេះ

  • 2019-10-08 09:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើកនេះដឹងតែសើចស្ងួតធ្មេញទៀតហើយ ព្រោះថាកញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា រ៉ូលីន រួមជាមួយតារាចម្រៀង និងតារាកំប្លែងជាច្រើននាក់ទៀត នឹងទៅលុកលុយនៅខេត្តបាត់ដំបង ក្នុងកម្មវិធី Coke Food Fest ស្របពេលគ្នាជាមួយនឹងកម្មវិធីបុណ្យអុំទូកផងដែរ។

អីចឹងកុំភ្លេចណាត់មិត្តភ័ក្ដិ បងប្អូន មនុស្សជាទីស្រលាញ់ទៅលេងកម្សាន្ត ព្រោះក្រៅពីអាចលើកទឹកចិត្តកីឡាករអុំទូកហើយ អ្នកក៏អាចទៅញ៉ាំអាហារឆ្ងាញ់ៗ ព្រមទាំងលេងល្បែងកម្សាន្តយករង្វាន់ជាច្រើនទៀត។ រឹតតែពិសេសនោះ អ្នកចូលរួមក៏អាចថតរូប Selfie ជាមួយតារាល្បីៗជាច្រើនដូចជា ៖ រ៉េត ស៊ូហ្សាណា រ៉ូលីន សៅ ឧត្ដម BIG និងក្រុមតារាកំប្លែងជាច្រើនរូបទៀត។

កម្មវិធីនឹងប្រព្រឹត្តទៅនៅក្រុងបាត់ដំបង ក្នុងផ្សារទំនើបបុរីថ្មី រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ១១ ១២ និង១៣ ខែតុលា ២០១៩ ដោយបើកឲ្យចូលរួមដោយសេរី។ ចង់ដឹងថាសប្បាយដល់កម្រិតណា? កុំភ្លេចចូលរួមទាំងអស់គ្នាណា៎!

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់