• 2019-10-08 10:22:53
  • ចម្រៀង

ប្លែកហ្មង! យកបទ​តុកត្តា​ជប៉ុន Sailor Moon មកប្រកួតលើឆាក The Voice

  • 2019-10-08 10:22:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខនារី​មួយ​រូប​ បាន​បង្កើត​បរិយាកាស​ដ៏​ប្លែក​មួយ​លើ​ឆាក​​កម្មវិធី​ប្រឡង​ចម្រៀង The Voice Thailand កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​បាន​យក​បទ​ចម្រៀង​ពី​គំនូរ​ជីវចល​ដ៏​ល្បី​របស់​ជប៉ុន​យក​មក​បក​ស្រាយ។

​បេក្ខនារី​ដែល​មាន​ឈ្មោះ​ថា​ មាន​វ័យ​ ២២​ បាន​លើក​យក​បទ​ចម្រៀង​​មាន​ចំណង​ជើង​ថា​ “Moonlight Densetsu” ដែល​ជា​បទ​ចម្រៀង​បើក​ឆាក​នៃ​​គំនូរជីវចល "Sailor Moon” ​ដោយ​បទ​នេះ​ចេញ​ផ្សាយ​​នៅ​ក្នុង​ឆ្នាំ ១៩៩២។

តាម​រយៈ​​ទេពកោសល្យ​ក្នុង​ការ​បក​ស្រាយ​បទ​ភាសា​ជប៉ុន​នេះ បេក្ខនារី​រូប​នេះ​អាច​ទទួល​បាន​ការ​ចុច​ប៊ូតុង​ពី​គណៈកម្មការ​ចំនួន ២ រូប ប៉ុន្តែ​មាន​គណៈកម្មការ​មួយ​រូប​ត្រូវ​គណៈកម្មការ​​មួយ​ទៀត​ប្រើ​ប៊ូតុង Blocked៕

ចុចអាន ៖ វីដេអូ​ចម្រៀង​ទាំង ៨ ដែល​បាន​បង្ហាញ​ថា​ក្រុម​ហ៊ុន​យក្ស​ទាំង ៤ នេះ​មាន​លុយ​ច្រើន​

អត្ថបទ៖ សុខហេង

មតិយោបល់