• 2019-10-11 02:36:47
  • ចម្រៀង

ខ្លោច​ចិត្ត! ​តារា​ថៃ​ម្នាក់ ច្រៀង​ផ្ញើ​ជូន​មេ​ដឹកនាំ​ពិភព​លោក​កំពូល​ៗ ស្ដាប់​ហើយ​ចាក់​ដោត​ខ្លាំង​ណាស់!

  • 2019-10-11 02:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភព​លោក​ដ៏​ស្រស់​បំព្រង ត្រូវ​បាន​ពាប់​ស្រពោន​ដោយ​សោកនាដកម្ម និង​អាប់​ផ្សែង​គ្រាប់​រំសេវ បាន​ពី​សង្គ្រាម​រវាង​ប្រទេស និង​ប្រទេស ប្រជាជាតិ និង​ប្រជាជាតិ រហូត​កើត​មាន​រូបភាព​ដ៏​អាណោចអាធ័ម​ជា​ច្រើន​នៅ​លើ​ផែន​ដី​នេះ។ ប្រពន្ធ ព្រាត់​ប្ដី កូន​ថ្លៃ​ត្រូវ​បង់​ជីវិត​ទាំង​មិន​ទាន់​ដឹង​ក្ដី សូម្បី​តែ​កំហុស​មួយ​ក៏​គ្មាន ឯ​ប្រទេស និង​ភូមិ​ឋាន​កំណើត ត្រូវ​រលំរលាយ រាប​ដល់​ធរណី។ ទាំង​នេះ​ជា​សំណល់ ក៏​ដូច​ជា​ស្លាក​ស្នាម​ពី​សង្គ្រាម​ដណ្ដើម​ឥទ្ធិពល​តំបន់​របស់​មេដឹកនាំ​កំពូល​ពិភព​លោក​ទាំង​ឡាយ។

ខ្លោច​ផ្សារ​នឹង​រឿង​ឈឺ​ចាប់​របស់​ពិភព​លោក តារា​ថៃ​ម្នាក់​ម្នាក់ គឺ​លោក Noy Thaithulee បាន​ចេញ​បទ​ចម្រៀង​មួយ​បទ​ផ្ញើ​ជូន​ជា​ពិសេស​ទៅ​មេ​ដឹកនាំ​ពិភព​លោក​ទាំង​ឡាយនោះ បុគ្គល​ដែល​មាន​ឥទ្ធិពល​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​មក​លើ​ផែន​ដី។ បទ​នេះ ឆ្លុះ​បង្ហាញ​ពី​មហិច្ឆតា​មេ​ដឹកនាំ​ទាំង​ឡាយ​នោះ ដែល​ពួក​គេ​មាន​ការ​ចង់​បាន​ដ៏​ល្អ ប៉ុន្តែ​មធ្យោបាយ​ដែល​ពួក​គេ​ប្រើ​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​របស់​ពួក​គេ បាន​បន្សល់​នូវ​រឿង​ដ៏​អាណោចអាធ័ម​ជា​ច្រើន​ទៅ​វិញ។

យ៉ាងណា​តា​ម​រយៈ​បទ​ចម្រៀង​ខ្លី​មួយ​បទ​នេះ បាន​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​ថា តាម​ពិត "មាន​តែ​ក្ដី​ស្រឡាញ់ និង​ការ​ផ្ដល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ​ទេ ទើប​អាច​បង្កើត​ពិភព​លោក​ដ៏​បំព្រង​មួយ​បាន!” តោះ...ស្ដាប់​បទ​ចម្រៀង​មួយ​បទ​នេះ​ទាំង​អស់​គ្នា!!!

ចុច​ដើម្បី​ស្ដាប់​បទ​ចម្រៀង​មួយ​បទ​នេះ This song is sent to the High Power Leaders in the world

អត្ថបទ៖ ទារិកា

មតិយោបល់