• 2019-10-14 02:45:00
  • ជីវិតតារា

សោកស្តាយ! Xiao Zhan តួ​ឯក​ប្រុស​រឿង “The Untamed” ជាប់​បេក្ខភាព​តារា​សម្ដែង​អន់​បំផុតប្រចាំ​ឆ្នាំ

  • 2019-10-14 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ ដើម​អំបោស​មាស ដែល​ជា​រង្វាន់​​ជ្រើស​រើស​តារា​សម្ដែង ក៏​ដូច​ជា​វណ្ណកម្ម​អន់​បំផុត​ប្រចាំ​ឆ្នាំ​នោះ ទើប​តែ​ប្រកាស​បេក្ខភាព​របស់​ខ្លួន ដោយ​តារា​សម្ដែង​ប្រុស​កំពុង​ឡើង​កូដ Xiao Zhan កំពុង​នាំ​មុខ​គេ​ទៅ​វិញ។

គណៈកម្មការ​​ពាន​រង្វាន់​ដើម​អំបោស​មាស​របស់​ចិន (Golden Broom Awards) ដែល​ជា​ពាន​រង្វាន់​ជ្រើសរើស​តារា​សម្ដែង និង​ស្នាដៃ​អន់​បំផុត​នោះ បាន​ប្រកាស​បេក្ខភាព​ជាប់​ពាន​រង្វាន់​នៅ​ឆ្នាំ​នេះ។ នៅ​ក្នុង​នោះ​ភាព​យន្ត​២​ រួម​មាន​ “Jade Dynasty” និង “Shanghai Fortress” បាន​ប្រមូល​បេក្ខភាព​ស្ទើរ​តែ​ទាំង​អស់។

ភាពយន្ត​ទាំង​២​នេះ សុទ្ធ​សឹង​តែ​ជា​វណ្ណកម្ម​ដែល​មាន​បែប​ផលិត​រឿង​ដោយ​យក​តួ​មាន​ឈ្មោះ​បោះសំឡេង​ខ្ពស់​មក​ធ្វើ​តួឯកដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍ ដោយ​មិន​ចាំ​បាច់​ចំណាយ​ថវិការ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​ច្រើន។

យ៉ាងណាក្ដី​ រឿង​ទាំង​២​ត្រូវ​គេ​វាយ​តម្លៃ​ទាប ដោយ​សាច់​រឿង​ត្រូវ​រិះគន់​ខ្លាំង​ថា​គ្មាន​ភាព​ច្នៃប្រឌិត និង​ច្រំដែល។ អ្នក​វាយ​តម្លៃ​មួយ​ចំនួន​ថែម​ទាំង​រិះគន់​ថា រឿង​កំប្លែង​បែប​គ្មាន​តម្លៃ និង​អត្ថន័យ។ តាម​នោះ​ដែរ នៅ​លើ​គេហទំព័រ​ភាពយន្ត Douban រឿង Jade Dynasty ទទួល​បាន​ពិន្ទុ​ត្រឹម​តែ​៥.៤​ប៉ុណ្ណោះ ហើយ Shanghai Fortress ទទួល​បាន​ ៣.២​ពិន្ទុ។

មិន​ត្រឹម​តែ​រឿង​ត្រូវ​រង​គ្រោះ​ឡើយ តួឯក​ក៏​ជាប់​ជុង​ជាមួយ​គ្នា​ដូច​គ្នា ដោយ​តួឯក​របស់ Jade Dynasty តារា​សម្ដែង Xiao Zhan ជាប់​ជា​បេក្ខភាពតារា​សម្ដែង​អន់​បំផុត​ជាមួយ​នឹង​អត្រា​បោះ​ឆ្នោត​​៤០​%។ តាម​ជាប់​កន្ទុយ​ប្រុស​ស្អាត​ខាង​លើ​គឺ​តារា​សម្ដែង និង​ចម្រៀង Luhan នៃ​រឿង Shanghai Fortress ជាមួយ​អត្រា​បោះ​ឆ្នោត​១៤​%។

គណៈ​កម្មការ​របស់​អំបោស​មាស​វាយ​តម្លៃ​ថា រឿង​មាន​តួ​ល្បី​ឈ្មោះ តែ​គ្មាន​សមត្ថភាព​សម្ដែង ព្យាយាម​ទិញ​បណ្ដាញ​ព័ត៌មាន​ដើម្បី​លើក​តម្កើង​ខ្លួន​ឯង មាន​តែ​អំបោស​មាស​ប៉ុណ្ណោះ​ទើប​អាច​សម្អាត​ពួក​គេ​បាន”៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Caramel

មតិយោបល់