- 2019-10-17 04:21:10
- ព័ត៌មាន
សាស្ត្រាចារ្យចិត្តវិទ្យា៖ វត្តមាន Sulli ក្នុងកម្មវិធី "The Night of Hate Comments" គ្រោះថ្នាក់បំផុត
- 2019-10-17 04:21:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាស្ត្រាចារ្យចិត្តវិទ្យា៖ វត្តមាន Sulli ក្នុងកម្មវិធី "The Night of Hate Comments" គ្រោះថ្នាក់បំផុត
ចន្លោះមិនឃើញ
គោលបំណងនៃកម្មវិធីពិតជាល្អ គឺចង់បញ្ជ្រាបការយល់ដឹងដល់មហាជនទូទៅឲ្យមានការស្គាល់កាន់តែជ្រៅពីក្រមសីលធម៌ ប៉ុន្តែវាមិនស័ក្ដិសមនឹង Sulli ទេ។ នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យ Kwon អ្នកជំនាញផ្នែកចិត្តវិទ្យា។
វិបសាយ Edaily ទើបតែបង្ហាញបទសម្ភាសរបស់ពួកគេ ជាមួយសាស្ត្រាចារ្យ Kwon Young Chan ជនជាតិកូរ៉េដំបូងដែលទទួលបានសញ្ញាប័ត្រផ្នែកចិត្តវិទ្យាដ៏ល្បី។
សាស្ត្រាចារ្យរូបនេះបានបង្ហាញការយល់ឃើញរបស់លោក ទាក់ទងនឹងការបញ្ចេញមតិព្យាបាទ និងពន្យល់នូវហេតុផលមួយចំនួនដែលបញ្ជាក់ថា អាន Comment ទាំងនោះគឺពិតជាគ្រោះថ្នាក់បំផុត ទាំងតារាថ្មី ទាំងតារាចាស់ៗដែលមានបទពិសោធន៍ច្រើនលើអាជីពនេះ។
«អាចទៅរួចដែរ ដែល Sulli អាចយកឈ្នះចំពោះ Comment មិនល្អទាំងនោះ ព្រោះនាងក៏ជាតារាស្រីមានបទពិសោធន៍យូរឆ្នាំដែរ ប៉ុន្តែខ្ញុំតែងតែគិតថា នៅតែគ្រោះថ្នាក់ ក៏ដោយសារការបញ្ចេញមតិក្នុងន័យមិនល្អទាំងនោះអាចធ្វើឲ្យអ្នកណាម្នាក់ខឹង ឬមិនសប្បាយចិត្ត រហូតធ្លាក់ខ្លួនលង់អារម្មណ៍ទាំងនោះដោយឯកឯង»។ នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យ Kwon។
បន្ថែមពីលើនោះ អ្នកជំនាញដដែលក៏បានបញ្ជាក់ទៀតថា កម្មវិធី "The Night of Hate Comments" របស់ទូរទស្សន៍ JTBC ជាកម្មវិធីល្អ ប៉ុន្តែវានៅមិនទាន់ត្រូវនឹង Sulli ទេ។ លោកពន្យល់ថា ដោយបានលើកពីអ្វីដែល Sulli បានសារភាពក្នុងកម្មវិធីជាច្រើនដង ថានាងជាមនុស្សម្នាក់ដែលរងអារម្មណ៍ស្ត្រេសពីរឿងរ៉ាវរបស់មនុស្សដទៃជុំវិញខ្លួន។
លោក Kwon បាននិយាយ ដោយវែកញែកយ៉ាងល្អិតល្អន់អំពីការយល់ឃើញរបស់លោក ទាក់ទងនឹងអ្វីដែល Sulli ត្រូវឆ្លងកាត់ក្នុងនាមជាតារាដែលចួលក្នុងពិភពសិល្បៈទាំងវ័យក្មេង។ នាងខិតខំធ្វើការណាស់ច្រើនឆ្នាំមកនេះ រហូតគ្មានពេលមើលថែខ្លួនឯង។ ជារឿយៗ អ្វីដែលនាង និយាយ ឬបង្ហាញនូវកំណត់សម្គាល់ផ្សេងៗលើបណ្ដាញផ្សព្វផ្សាយ អាចជាអ្វីដែលនាងចង់បាន និងចង់ធ្វើបំផុត។
ជាការពិត Sulli បានចូលរួមក្នុងកម្មវិធី "The Night Of Hate Comments" ក្នុងនាមជាពិធីការិនី ដែលត្រូវអាន Comment រិះគន់ជាច្រើនរបស់អ្នកគាំទ្រ ហើយឆ្លើយរាល់សំណួរទាំងអស់នោះ។ ប៉ុន្តែនៅក្នុងកម្មវិធីនេះ នាងតែងនិយាយប្រហើរជារឿយៗពីវិបត្តិផ្លូវចិត្ត និងក្ដីតប់ប្រមល់ដែលនាងមានជានិច្ច៕