• 2019-10-17 06:12:33
  • ព័ត៌មាន

RM ជាប់​ជា​មេក្រុមឆ្នើម​ដាច់គេ ជាមួយភាគរយច្រើនគួរឲ្យភ្ញាក់ផ្អើល

  • 2019-10-17 06:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ណាស់ក្នុង​ពិភព K-Pop មាន​មេក្រុម​ច្រើន​នាក់ណាស់ ដែល​អ្នកគាំទ្រ​ពេញ​ចិត្ត​នឹង​ក្ដី​ស្រឡាញ់​ដែល​ពួកគេ​មាន​ចំពោះ​សមាជិក​រួម​ក្រុម រួម​ទាំង​ភាព​ជា​អ្នក​ដឹកនាំ។ ដើម្បី​ជា​ការ​ស្ទង់​មតិ​ Mnet បាន​បង្កើត​ Pollមួយ​ដើម្បី​ឲ្យ​អ្នកគាំទ្រ​ចូលរួម​បោះឆ្នោត​ ជ្រើសរើស តើ​អ្នកណា​ជា​មេក្រុម​ល្អ​ជាងគេ?

លទ្ធផល​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា RM មេក្រុម​ BTS ជាអ្នកឈរ​នៅ​តំណែង​កំពូល ដោយមាន​ចំនួន​បោះ​ឆ្នោត​ច្រើន​ជាង​គេ​ ដល់​ទៅ ១២១ ១៩៣សំឡេង មានន័យ​ថា​ស្មើ​នឹង​ជិត​ ៥៣ភាគរយឯណោះ នៃ​ចំនួន​បោះ​ឆ្នោត​សរុប។

ចំណែក​អ្នក​ស្ថិត​នៅ​លេខរៀង​បន្ទាប់​ពី RM គឺ Onew មេក្រុម SHINee ដោយ​ជាប់​ជាមួយ​ចំនួន​គាំទ្រ​ ៧០ ៥៩២សំឡេង ស្នើ​នឹង​ជិត​ ៣១ភាគរយ។

ចំណាត់​ថ្នាក់​លេខ ៣​បាន​ទៅ​លើ S.Coup មេក្រុម SEVENTEEN ជាមួយ​ចំនួន ១៩ ៦២៦សំឡេង​ និង​ ៨,៦ភាគរយ។ លេខរៀងបន្តបន្ទាប់​បាន​ទៅ​លើ Sunggyu (មេក្រុម INFINITE) Irene (មេក្រុម Red Velvet) និង​ Chorong (មេក្រុម​ Apink)។

បើ​ទោះ​បី​ Poll បោះឆ្នោត​នេះ​ មិន​រួម​បញ្ចូល​មេក្រុម​ទាំង​អស់​របស់ K-Pop ប៉ុន្តែ​ការ​ជ្រើស​សមាភាព​ទាំង​ ៦​នេះ​ ពិត​ជា​ផ្ដល់​ជា​ភាព​លំបាក​បំផុត៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់